adverise with khmeread 2

Bale យក​ស្ទីល​ស៊ុត Free-Kick ដូច Ronaldo ជួយ​វែ​លស៍​យកឈ្នះ​លើ​ស្លូ​វ៉ា​គី ២-១

​    ​គ្រាប់​បាល់​មួយ​បានកើត​ចេញពី​ជើងឆ្វេង​ដ៏​មានតម្លៃ​បំផុត​ក្នុង​ពិភព​បាល់ទាត់ និង​មួយ​គ្រាប់​ផ្សេងទៀត​ធ្វើបាន​ដោយ​កីឡាករ​ដែល​បច្ចុប្បន្ន​មិនមាន​សូម្បីតែ​ក្លឹប​អចិន្ត្រៃយ៍​របស់ខ្លួន​។ ទោះជា​យ៉ាងណាក្តី Gareth Bale និង Hal Robson-Kanu បាន​នាំ​ស្នាមញញឹម​ទៅដល់​ប្រជាជន​វែ​លស៍ ជាមួយនឹង​ក្តីសង្ឃឹម​ខ្ពស់​នៃ​ការឈាន​ចូលទៅ​ដំណាក់កាល​បន្ទាប់​នៃ Euro 2016 បន្ទាប់ពី​អ្នក​ទាំងពីរ​ជួយ​វែ​លស៍​ឈ្នះ​ស្លូ​វ៉ា​គី ២-១​។​

​    ​ក្រុម​ជម្រើសជាតិ​វែ​ល​ស៍បាន​ទន្ទឹម​រង់ចាំ​អស់​រយៈពេល ៥៨​ឆ្នាំ​មកហើយ​ដើម្បី​ឈាន​ជើង​ចូលមក​កាន់​ដំណាក់កាល​បែបនេះ ហើយ​របៀប​ដែល​ពួកគេ​កត់សម្គាល់​ពី​ការ​ត្រឡប់មកវិញ​នេះ​គឺ​ពិតជា​អស្ចារ្យ​បំផុត​។ ជ័យជម្នះ ការលើក​ស្មារតី និង​ភាព​អស្ចារ្យ​នៅ​ល្ងាច​មួយនា​ភាគ​និរតី​ប្រទេស​បារាំង​នេះ​នឹងមិន​ត្រឹម​ត្រូវបាន​ជជែក​ដោយ​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​វែ​លស៍​ចំនួន ២០.០០០​នាក់​នៅ​ទីនោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ផ្តល់​ជា​ស្ពាន​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុងការ​ប្រកួត​ពាន​អឺរ៉ុប​នេះ​ថែមទៀត​។

​    ​មុន​ការប្រកួត អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​វែ​លស៍ Chris Coleman ក៏បាន​ផ្ញើ​សារ​បំផុសគំនិត​មួយ​ទៅដល់​កូនក្រុម​របស់គាត់​ថា រីករាយ​នឹង​ការប្រកួត​តាមចិត្ត​ចង់​របស់​អ្នក ប៉ុន្តែ​ត្រូវ​លេង​ជាមួយនឹង​ភាពជឿជាក់ ថាមពល និង​គោលបំណង​៕

 

adverise with khmeread

មតិយោបល់