adverise with khmeread Index

បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​កណ្តាលផ្លូវ​មិនដឹង​មូលហេតុ​ក្បែរ​ម៉ូតូ​

​    ​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាលផ្លូវ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ ចំណែក​ម៉ូតូ​នៅ​ឆ្ងាយ​ពី​សព​ប្រមាណ​៥០​ម៉ែត្រ​។ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ដូនតី​យ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
     
​    ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឮ​សូរសម្លេង​ដូចជា​មាន​អ្វី​មក​បុក​ប៉ះ​នឹង​ទ្វារផ្ទះ យ៉ាងខ្លាំង ។ មួយសន្ទុះ​ក្រោយមក​ពួកគាត់​ក៏បាន​បើកទ្វារ​ចេញមកក្រៅ​ឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ កណ្តាល 1F-0077 ដួល​នៅខាងមុខ​ទ្វារផ្ទះ​ទាំង​មិនទាន់​នឹង​រលត់​ម៉ាស៊ីន​ផង​នោះ​។​
     
​    ​ពេលនោះ​គេ​ក៏​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​នៅ​កណ្តាលផ្លូវ​នៅ​ឆ្ងាយ​ពី​ម៉ូតូ​ប្រមាណ ៥០​ម៉ែត្រ​ទើប​បង្ក​ការភ្ញាក់ផ្អើល​ហើយ​នាំគ្នា​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ភ្លាមៗ​។ សមត្ថកិច្ច​មូលដ្ឋាន​ជាច្រើន​នាក់​បាន​មកដល់​កន្លែង​កើត​ហេតុតែ​មិនទាន់​ដឹងថា​បុរស​ខាងលើ​ស្លាប់​បណ្តាលមកពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​នោះទេ​រង់ចាំ​ការស្រាវជ្រាវ​បន្តទៀត តែ​គ្រាន់តែ​សន្និដ្ឋានថា​" អាច​មិនមែនជា​គ្រោះថ្នាក់​ចរាចរណ៍ " ៕​

adverise with khmeread

មតិយោបល់