adverise with khmeread 1

អត់​លេង​បោចសក់​! លេង​យក​កាំបិត​ចាក់​ធ្លាយ​ពោះ​ជាប់​ខ្នោះ​

​    ​កណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​យក​កាំបិត​ចាក់​ធ្លាយ​ពោះ​កាលពី​ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១៦​វេលា​ម៉ោង ០២​ទៀបភ្លឺ នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះជួល ភូមិ​ព្រែ​កតា​ព្រីង ឃុំ​ស​ត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល ដោយសារ​រឿង​ជំពាក់​លុយ​៨០​ដុល្លារ​មិន​ព្រម​សង ។​
    
​    ​ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ញ៉ឹក ស្រីអូន ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មការិនី មាន​ស្នាម​មុត​ត្រង់​ពោះ​២​កន្លែង .​ភ្លៅ​១​កន្លែង​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ​យ័​ជំនះ  មាន​ទីលំនៅ​ភូមិ​ពោធិ​រោង ឃុំ​ព្រះបាទ​ជាន់ជុំ​ស្រុក​គីរីវង់ ខេត្តតាកែវ ។​
     
​    ​ចំណែក​ជនសង្ស័យ​ឈ្មោះ ង៉ែត បូលីស ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មការិនី មាន​ទីលំនៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល (​ឃាត់ខ្លួន​) វត្ថុតាង​ចាប់យក​កូនកាំបិត​ចិត្ត​បន្លែ​ដង​ឈើ ប្រវែង​២២.៥​សង្ទីម៉ែត្រ​មាន​ប្រឡាក់​ឈាម ។​


    
​    ​ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី​១២​មិថុនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​០២​ទៀបភ្លឺ​ឈ្មោះ ង៉ែត បូលីស បាន​ហែក​ជញ្ជាំង​បន្ទប់​ដែល​ធ្វើ​ពី​ក្ដារ​កុង​ផ្លាក​កេ​ចូលទៅក្នុង​បន្ទប់​របស់​ឈ្មោះ​ញ៉ឹក ស្រីអូន ហើយ​បាន​យក​កូនកាំបិត​ចិតបន្លែ ទៅ​ចាក់​ឈ្មោះ​ញ៉ឹក ស្រីអូន ដែល​កំពុង​ដេក​នៅលើ​គ្រែ​តែមួយ ជាមួយ ឈ្មោះ​ម៉ៅ ស្រី​ទូច ភេទ​ស្រី បណ្ដាល​ឲ្យ​ត្រូវរបួស​ជនរងគ្រោះ​ត្រង់​ពោះ ០២​កន្លែង ភ្លៅ​០១​កន្លែង ។​
      
​    ​ភ្លាមនោះ​ក៍​ផ្អើលឆោឡោ រួច​អ្នក​នៅក្បែរ ចាប់បាន​ជនសង្ស័យ នៅក្នុង​បន្ទប់​កើតហេតុ ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​បន្ត​ចាត់ការ​តាម​នីតិវិធី ។​
    
​    ​តាម​ការសារភាព​រប​ស់​ឈ្មោះ​ង៉ែត បូលីស ថា​ខ្លួន​ពិតជា​បាន​ចាក់ទៅលើ​ឈ្មោះ ញ៉ឹក ស្រីអូន ប្រាកដ​មែន ដោយមាន​គំនុំ​ពី​រឿង​ម៉ៅ ស្រី​ទូច​ជំពាក់​លុយ​ចំនួន ៨០​ដុល្លារ​មិន​ព្រម​សង ៕

adverise with khmeread

មតិយោបល់