adverise with khmeread Untitled 1

ឆែក​ឃើញ​ម៉ា​ទឹកកក​មួយកញ្ចប់ ឃាត់ខ្លួន​ទាំង​២​នាក់​

    ​ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ បាន​បង្ក្រាប​ករណី​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​យប់​ថ្ងៃទី​១១ មិថុនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៣ និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​លេខ​៩០៧ កែង​៦២R ក្រុមទី​៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​
   
​    ​ប៉ូលិស​និយាយថា  ដំបូង​កម្លាំង​ល្បាត​អធិការដ្ឋាន​ខណ្ឌ​និង​ប៉ុស្តិ៍ បានឃើញ​ម៉ូតូ​០១​គ្រឿង ជិះ​គ្នា​ចំនួន​០២​នាក់​ឈ្មោះ​ឆេង សុ​ភ័​ក្ភ្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ គ្មាន​និង​ឈ្មោះ​សុទ្ធ រដ្ឋា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់ នៅផ្ទះ​លេខ​៦៨ ផ្លូវ​លេខ​១៨០០ ភូមិ​សា​គ្គី សង្កាត់​-​ខណ្ឌ​ឬ​ស្សី​កែវ​។​
    
​    ​ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​សមត្ថកិច្ច​បានធ្វើ​ការត្រួត ពិនិត្យ​ក្នុង​ម៉ូតូ ជ​នស​ង្ស័​ឃើញ​មាន​វត្ថុតាង និង​ដកហូត​: ១/​គ្រឿងញៀន​ប្រភេទ​ទឹកកក​ចំនួន​០១​កញ្ចប់​តូច និង​២/​ម៉ូតូ​ចំនូ​ន​០១​គ្រឿង ម៉ាក​DUCK​ព​ណ៏​(​ស​) ស្លាក​លេខ​ភ្នំពេញ​1FG-8022​។​
    
​    ​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់