adverise with khmeread 20160610 pipe weibo 0

ចេះតែ​ថី​នឹង​! អាទិត្យ​មុន​បុរស​ម្នាក់​ជាប់​ក្បាល​នៅ​ម៉ាស៊ីន​បោកគក់ ឥឡូវ​មក​ក្មេង​ម្នាក់ទៀត​នៅ​ចិន​ជាប់​ក្បាល​ក្នុង​ទុយោ​ម្ដង​

    ​ប្រសិនបើ​អ្នកមាន​ឱកាស​ជួយ​ក្មេង​ម្នាក់នេះ អ្នកនឹង​ដឹងថា​តើ​ក្មេង​រពឹស​ម្នាក់នេះ​ជាប់​ក្បាល​ដោយ​របៀប​ណា​ហើយ​។ អ្វីដែល​យើង​ឃើញ​ដូចជា​មិន​បង្ក​គ្រោះ​ថា្នក់​អ្វី​ទេ ប៉ុន្ដែ​វា​អាចមាន​គ្រោះថ្នាក់​ដល់​គ្រប់​ក្មេងៗ​ទាំងអស់​។​

​    ​ទើបតែ​បី​ខែ​ទេ បន្ទាប់ពី​ក្មេងប្រុស​អាយុ ៥ ឆ្នាំ​រូបនេះ​ជាប់​ក្បាល​នឹង​បំពង់​ទុយោ​ទឹក ក្រោយពី​ក្មេង​នោះ​យក​វា​ធ្វើជា​មួកសុវត្ថិភាព ឥឡូវ​ចៃដន្យ​មាន​ក្មេងប្រុស​ម្នាក់ទៀត​មាន​អាយុ ៥ ឆ្នាំ​មកពី​ខេត្ត​ដូចគ្នា​ក្នុងប្រទេស​ចិន បាន​ជួបប្រទះ​រឿង​ដូចគ្នា​កាលពី​ថ្ងៃ អង្គារ ទី ៧ ខែមិថុនា​កន្លងទៅនេះ​។​

​    ​រឿងនេះ​កើតឡើង នៅពេល​ឪពុកម្ដាយ​របស់​ក្មេង​កំពុងនិយាយ​ជាមួយនឹង​អតិថិជន​ក្នុង​ខេត្ត Zheijiang ហើយ​ក្រោម​មក​ស្រាប់តែ​ក្មេងប្រុស​អាយុ​ប្រាំ​ឆ្នាំនេះ​ជាប់​ក្បាល​ក្នុង​បំពង់​ជ័រ​នោះ​តែម្តង​។​

​    ​យោងតាម​វេ​ប​សាយ Shanghaiist មិនដឹងថា​ហេតុអ្វី​ទេ​ទើប​ក្មេង​នោះ​ជាប់​ក្បាល​ក្នុង​បំពង​នោះ​។ ក្រោយ​កើតហេតុ​ក្មេង​នោះ ឪពុកម្ដាយ​បាន​តេ​ទៅ​ក្រុម​ជួយសង្គ្រោះ​បន្ទាន់​ដើម្បី​ដក​បំពង់​ទុយោ​ទឹក​នោះ​ចេញ​៕

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់