adverise with khmeread 123

គូព្រេង​ចារ​ពី​បុព្វេ​? ១៥ ឆ្នាំមុន​ថត​ជាប់​រូប​ម្តាយ​របស់​មិត្តស្រី ឥឡូវ​បាន​រៀបការ​ជាមួយ​កូនស្រី​គាត់​!

    ​នេះ​គឺជា​រូប​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ដែល​វា​សឹងតែ​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ​។​

​    ​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​មួយគូ​ឈ្មោះ Yiqin Lu និង Hedong Zhang បាន​កំពុង​ជ្រើសរើស​រូប​សម្រាប់​ដាក់​ក្នុង​អាល់​ប៊ុ​ម​រៀបការ​របស់​ពួកគេ ហើយក៏​ឃើញ​រូបភាព​ភ្ញាក់ផ្អើល​មួយ​របស់ Zhang ជា​ប្ដី ដែល​ថត​តាំងពី ១៥ ឆ្នាំមុន មុនពេល​ប្ដី​ប្រពន្ធ​មួយគូ​នេះ​ជួបគ្នា​ទៅទៀត​។ នេះ​បើ​យោងតាម​វេ​ប​សាយ HuffPost ។​

​    ​ប្ដី​ប្រពន្ធ​មួយគូ​បានឃើញ​មនុស្សម្នា​ក់នៅ​ពីក្រោយ​រូបភាព​កូនកំលោះ ដែល​មើលទៅ​ដូចជា​ម្ដាយ​របស់ Lu គឺ​អ្នកស្រី Yanfeg​។ ពិតណាស់ ម្ដាយ​កូនក្រមុំ​បាន​បញ្ជាក់ថា​ស្ត្រី​ក្នុង​រូប​ម្នាក់​នោះ​គឺ​ពិតជា​រូបគាត់​មែន​។​

​    ​នាង Lu វ័យ ២៥ ឆ្នាំ និយាយថា "​វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ​។ ប្រសិនបើ​កុំ​តែ​រូបភាព​នេះ​ទេ កុំ​អី​ខ្ញុំ​ស្មានតែ​នេះ​ជា​រឿងនិទាន​ប្រឌិត​បាត់ទៅហើយ​។ ឥឡូវនេះ​ខ្ញុំ​ជឿថា​ក្នុង​លោក​នេះ​ពិត​ជាមាន​ព្រហ្ម​លិខិត​មែន​"​។​

​    ​រូបភាព​នេះ​ត្រូវបាន​ថត​នៅ​ភ្នំ Ling Shan ក្នុង​ទីក្រុង Wuxi ប្រទេស​ចិន នៅ​អំឡុងពេល​ដំណើរ​កម្សាន្ត​មើលរូប​សំណាក​ព្រះពុទ្ធ ហើយ​នៅពេលនោះ​លោក Zhang ទើប​មាន​អាយុ ១៤ ឆ្នាំ​ប៉ុណ្ណោះ​។​

​    ​ក្នុងពេល​បច្ចុប្បន្ន​អ្នក​ទាំងពីរ​គឺជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​។ នេះ​ពិតជា​ព្រហ្ម​លិខិត​ចារ​មក​មែនៗ​៕

adverise with khmeread
ប្រភព៖ Huffingpost

អ្នកនឹងចូលចិត្ត

មតិយោបល់