adverise with khmeread 0

​ថ្ងៃនេះ​ប៉ូឡូញ​អាង Lewandowski អៀរ​ឡង់​ខាងជើង​អាង​ការតស៊ូ​មោះមុត​របស់ខ្លួន​

​    ​ការប្រកួត​បើកឆាក​នៅក្នុង​ពូ​ល C នឹង​ចាប់ផ្តើម​ក្នុង​រាត្រី​នេះ​ខណៈ​ប្រទេស​អាល្លឺម៉ង់​នឹង​ប៉ះ​អ៊ុយ​ក្រែ​ន​ហើយ​ប៉ូឡូញ​នឹង​ប្រកួត​ជាមួយ​អៀរ​ឡង់​ខាងជើង​នៅ​ទឹកដី Allianz Arena ទីក្រុង Nice​។ ប្រទេស​ប៉ូឡូញ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ខ្លាំង​គួរឱ្យកត់សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ជាមួយ​ខ្សែប្រយុទ្ធ​ឆ្នើម Lewandowski អម​ជាមួយ​កីឡាករ​ឆ្នើម​ពី​រូប​ទៀត​ចាំ​គាំទ្រ​ពីក្រោយ​គឺ Milik និង Grosicki​។ ទោះយ៉ាងណា យើង​កុំអាល​មើល​តែ​ម្ខាង​! ក្រុម​កីឡាករ​ប្រទេស​អៀរ​ឡង់​ខាងជើង​មានការ​តស៊ូ​យ៉ាង​មោះមុត​មុននឹង​ឡើងមក​ព្រឹត្តិការណ៍​យូរ៉ូ​ជា​លើកដំបូង​នេះ​។ ពួកគេ​បានរៀបចំ​ឡើងមក​យូរ៉ូ​ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ១ នៅ​ពីលើ​ជម្រើសជាតិ​រ៉ូ​ម៉ា​នី ដោយ​ចាញ់​តែ ១ ប្រកួត​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​សរុប ១០ ប្រកួត​។ អ៊ីចឹង​តើ​ក្រុម​ឥន្ទ្រី​យ៍ស​មួយ​នេះ​អាចបង្កើត​ភាព​អស្ចារ្យ​របស់ខ្លួន​នៅ​ពូ​ល C នេះ​បាន​ទៀត​ទេ​?

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​មិនបាន​រក​គ្រាប់​បាល់​កាលពី​ប្រកួត​ជាមួយ​ស្លួ​វ៉ា​គី (០-០)
​    ​- ការប្រកួត​នោះ អៀរ​ឡង់​ខាងជើង​មាន​ភាគរយ​គ្រប់គ្រង​បាល់ ៣៣% ដែល​ភាគរយ​នេះ​ខ្ពស់ជាង​ប៉ូឡូញ​
​    ​- ប៉ូឡូញ​បាន​រក្សា​មិន​ឱ្យគេ​ស៊ុត​ចូល ៣ ប្រកួត​ចុងក្រោយ​

​    ​បើទោះជា​ប៉ូឡូញ​មានប្រៀប​ខាង​ប្រយុទ្ធ​និង​ការពារ​ក៏ដោយ ក៏​អៀរ​ឡង់​ខាងជើង​នឹង​បង្ហាញ​ទម្រង់​លេង​ដូច​កាលពី​ប្រកួត​ជម្រុះ​អ៊ីចឹង ព្រោះ​លោកគ្រូ​បង្វឹក Michael O'Neill ច្បាស់​ជា​រៀបចំ​ចាប់​កីឡាករ​ឆ្នើមៗ​របស់​ប៉ូឡូញ​ជាក់​ជាមិនខាន​។ ដូច្នេះ​ការប្រកួត​យប់​នេះ សម្រាប់​ប៉ូឡូញ​ប្រហែលជា​មានការ​លំបាក​ខ្លាំង ប៉ុន្តែ​ពួកគេ​ប្រហែលជា​មិន​ភ្លាត់​គ្រាប់​បាល់​ទៅឱ្យ​អៀរ​ឡង់​ខាងជើង​ស្រួលៗ​នោះទេ​។​

​    ​* ប្រទេស​ប៉ូឡូញ​
​    ​អ្នកចាំទី​៖ Lukasz Fabianski (Swansea City), Wojciech Szczesny (Roma), Artur Boruc (Bournemouth)

​    ​ខ្សែការពារ​៖ Thiago Cionek (Palermo), Kamil Glik (Torino), Artur Jedrzejczyk (Legia Warsaw), Michal Pazdan (Legia Warsaw), Lukasz Piszczek (Borussia Dortmund), Bartosz Salamon (Cagliari), Jakub Wawrzyniak (Lechia Gdansk)

​    ​ខ្សែបម្រើ​៖ Jakub Blaszczykowski (Fiorentina), Kamil Grosicki (Rennes), Tomasz Jodlowiec (Legia Warsaw), Bartosz Kapustka (Cracovia), Grzegorz Krychowiak (Sevilla), Karol Linetty (Lech Poznan), Krzysztof Maczynski (Wisla), Slawomir Peszko (Lechia Gdansk), Filip Starzynski (Zaglebie Lubin), Piotr Zielinski (Empoli)

​    ​ខ្សែប្រយុទ្ធ​៖ Arkadiusz Milik (Ajax), Robert Lewandowski (Bayern Munich), Mariusz Stepinski (Ruch Chorzow)

​    ​* ប្រទេស​អៀរ​ឡង់​ខាងជើង​
​    ​អ្នកចាំទី​៖ Alan Mannus (St Johnstone), Michael McGovern (Hamilton Academical), Roy Carroll (Linfield)

​    ​ខ្សែការពារ​៖ Craig Cathcart (Watford), Jonathan Evans (West Bromwich Albion), Gareth McAuley (West Bromwich Albion), Luke McCullough (Doncaster Rovers), Conor McLaughlin (Fleetwood Town), Lee Hodson (MK Dons), Aaron Hughes (Free agent), Patrick McNair (Manchester United), Chris Baird (Derby County)

​    ​ខ្សែបម្រើ​៖ Steven Davis (Southampton), Oliver Norwood, (Reading), Corry Evans, (Blackburn Rovers), Shane Ferguson (Millwall), Stuart Dallas (Leeds United), Niall McGinn (Aberdeen), Jamie Ward (Nottingham Forest)

​    ​ខ្សែប្រយុទ្ធ​៖ Kyle Lafferty (Norwich City), Conor Washington (Queens Park Rangers), Josh Magennis (Kilmarnock), Will Grigg (Wigan Athletic)៕

adverise with khmeread

មតិយោបល់