adverise with khmeread 0

អាល្លឺម៉ង់​លេង​មិត្តភាព​អន់​នុះ​អន់ តែ​ចាំមើល​លេង​ជាមួយ​អ៊ុយ​ក្រែ​ន​យប់​នេះ​អន់​មែនឬ​អន់​លេងៗ​!

​    ​ម្ចាស់​ជើងឯក​ពិភពលោក​បានចាប់ផ្តើម​ការ​ប្រមាញ់​ពានរង្វាន់​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប Euro 2016 ដំបូង​របស់​ពួកគេ​ជាមួយនឹង​ដៃគូ​ស្វិតស្វាញ​អ៊ុយ​ក្រែ​ន​។​

​     អ៊ុយ​ក្រែ​ន​ជា​ក្រុម​មួយ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​កីឡាករ​មានបទពិសោធន៍​មកពី​ក្រុម Shakhtar និង Dynamo Kiev​។ អ៊ុយ​ក្រែ​ន​រៀបចំ​ក្រុម​បាន​យ៉ាង​ល្អ ជាពិសេស​មានការ​ចូល​រួម​ពី​តារា​លេចធ្លោ​ប្រចាំ​ក្រុម Yarmolenko និង Konoplyanka ។ ដោយមាន​តួនាទី​នៅ​តំបន់​ស្លាប​សងខាង កីឡាករ​ដ៏​ពោរពេញ​ទៅដោយ​ទេពកោសល្យ​ទាំងពីរ​នេះ​នឹង​ធ្វើឱ្យ​គូប្រកួត​វិលក្បុង​ជាមួយនឹង​ការបម្រើ​យ៉ាង​ពិសេស​ទៅដល់ Seleznyov ដែលជា​ខ្សែប្រយុទ្ធ​ក្បាលម៉ាស៊ីន​ពាក់​លេខ ៩​របស់​ពួកគេ​។​

​    ​ដោយ​ត្រូវ​ពុះពារ​ឧបសគ្គ​ជាមួយនឹង ប៉ូឡូញ អៀរ​ឡង់​ខាងជើង និង​អាល្លឺម៉ង់ ពួកគេ​នឹង​បង្កើន​សមត្ថភាព​ពួកគេ​បន្ថែមទៀត​ដើម្បី​ធានា​សុវត្ថិភាព​នៅក្នុង​ពូ​ល C មួយ​នេះ​។

​     * ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- អ៊ុយ​ក្រែ​ន​ទទួល​បរាជ័យ​ត្រឹមតែ ៣​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​ការប្រកួត ២២​លើកចុងក្រោយ​របស់​ពួកគេ​
​    ​- មាន​ត្រឹមតែ ៧​ប្រកួត​ប៉ុណ្ណោះ​នៃ​ការប្រកួត​ទាំង ២២​លើក​របស់​ពួកគេ​ដែលមាន​គ្រាប់​បាល់​លើ​លពី ៣​គ្រាប់​
​    ​- នៅក្នុង​ការប្រកួត ៦​លើកចុងក្រោយ​នៅមុន​ព្រឹត្តិការណ៍​ពាន​អ៊ឺរ៉ុប​របស់​ពួកគេ អាល្លឺម៉ង់​មិនមាន​សម្ថ​ភាព​គ្រប់គ្រាន់​ក្នុង​ស៊ុត​បញ្ចូល​ទី​គូប្រកួត​លើសពី ២​គ្រាប់​នោះឡើយ​។​

​    ​អាល្លឺម៉ង់​បាន​ធានា​ទៅលើ​ប្រព័ន្ធ​ការពារ​របស់ខ្លួន​នៅក្នុង​ការប្រកួត​កម្តៅ​សាច់ដុំ​ចុងក្រោយ​របស់​ពួកគេ​ដែល​ប៉ះ​ជាមួយ​ហុង​គ្រី (២-០) និង​ប្រហែលជា​ផ្អែកទៅលើ​ការការពារ​ដ៏​រឹងមាំ​បំផុត​ក្នុង​តំបន់​អឺរ៉ុប ដែល​គេ​តែង​ល្បី​នៅលើ​ទំព័រ​កាសែត​នោះ​។ Yarmolenko និង Konoplyanka នឹងមាន​ចន្លោះ​ដ៏​តូច​បំផុត​ដើម្បី​បញ្ចេញ​វេទមន្ត​របស់​ពួកគេ​ដើម្បី​បង្ក​គ្រោះមហន្តរាយ​ទៅ​គូបដិបក្ខ​។ ខណៈ​អាល្លឺម៉ង់​លេង​មិត្តភាព​មិនដែល​ល្អ ប៉ុន្តែ​ការបើកឆាក​ព្រឹត្តិការណ៍​ធំៗ អាល្លឺម៉ង់​មិនដែល​ខកខាន​បី​ពិន្ទុ​នោះឡើយ ហើយ​ស៊ុត​ច្រើន​ថែមទៀត​។​

​    ​* ប្រទេស​អាល្លឺម៉ង់​
​    ​អ្នកចាំទី​៖ Manuel Neuer (Bayern Munich), Marc-Andre ter Stegen (Barcelona), Bernd Leno (Leverkusen)

​    ​ខ្សែការពារ​៖ Jerome Boateng (Bayern Munich), Jonas Hector (Cologne), Mats Hummels (Borussia Dortmund), Benedikt Howedes (Schalke), Shkodran Mustafi (Valencia), Emre Can (Liverpool), Antonio Rudiger (Roma)

​    ​ខ្សែបម្រើ​៖ Sami Khedira (Juventus), Toni Kroos (Real Madrid), Mesut Ozil (Arsenal), Julian Draxler (Wolfsburg), Bastian Schweinsteiger (Manchester United), Joshua Kimmich (Bayern Munich), Julian Weigl (Borussia Dortmund), Leroy Sane (Schalke)

​    ​ខ្សែប្រយុទ្ធ​៖ Lukas Podolski (Galatasaray), Thomas Muller (Bayern Munich), Mario Gomez (Besiktas), Mario Gotze (Bayern Munich), Andre Schurrle (Wolfsburg)

​    ​* អ៊ុយ​ក្រែ​ន​
​    ​អ្នកចាំទី​៖  Andriy Pyatov (Shakhtar), Denys Boyko (Besiktas), Mykyta Shevchenko (Zorya)

​    ​ខ្សែការពារ​៖ Evhen Khacheridi (Dynamo Kiev), Bohdan Butko (Amkar), Artem Fedetskyi (Dnipro), Oleksandr Karavaev (Zorya), Oleksandr Kucher (Shakhtar), Yaroslav Rakytskyi (Shakhtar), Vyacheslav Shevchuk (Shakhtar)

​    ​ខ្សែបម្រើ​៖ Serhiy Rybalka (Dynamo Kiev), Denys Garmash (Dynamo Kiev), Serhiy Sydorchuk (Dynamo Kiev), Andriy Yarmolenko (Dynamo Kiev), Evhen Konoplyanka (Sevilla), Ruslan Rotan (Dnipro), Taras Stepanenko (Shakhtar), Viktor Kovalenko (Shakhtar), Anatolyi Tumoschuk (Kairat), Oleksandr Zinchenko (UFA)

​    ​ខ្សែប្រយុទ្ធ​៖ Roman Zozylya (Dnipro), Pylyp Budkivskyi (Zorya), Evhen Seleznyov (Shakhtar)៕

adverise with khmeread

មតិយោបល់