adverise with khmeread 8 reasons to use baking soda for wonderful skin and hair 300x125 2x

នាង​និយាយ​សួស្តី​ទៅ​បុរស​គ្មាន​ផ្ទះសម្បែង​នេះ​រាល់ថ្ងៃ ហើយ​ថ្ងៃមួយ​គាត់​បានប្រគល់​លិខិត​ភ្ញាក់ផ្អើល​មួយ​ទៅ​នាង​

​    ​បុរស​គ្មាន​ផ្ទះសម្បែង​រូបនេះ​មាន​ឈ្មោះថា Ramundo Arruda Sobrinho អាយុ ៧៧ ឆ្នាំ​។ អស់​រយៈកាល​ជាង ៣៥ ឆ្នាំ​មកនេះ គាត់​បាន​ចំណាយពេល​រាល់ថ្ងៃ​ធ្វើ​នូវ​រឿង​ដែល​គាត់​ពូកែ​បំផុត នោះ​គឺ​សរសេរ​កំណាព្យ និង​សាច់រឿង​ខ្លីៗ​។ 

​    ​វីដេអូ​ខាងក្រោម​ត្រូវបាន​មហាជន​យ៉ាងច្រើន​សាទរ និង​សរសើរ ហើយ​វា​មាន​ឈ្មោះថា “The Conditioned” ។ វីដេអូ​នេះ​បាន​រំលឹក​សាច់រឿង​នៃ​ជីវិត​ពិត​របស់លោក Ramundo និង របៀប​នៃ​ការផ្លាស់​ប្តូរជីវិត​រប​ស់គា​ត់ ក្រោយពី​បានប្រគល់​លិខិត​ដល់ដៃ​នាង Shalla ជាមួយនឹង​កំណាព្យ​របស់គាត់​។ 

​    ​Shalla បាន​អាន​លិខិត​នោះ ហើយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​កំណាព្យ​របស់ Ramundo ហើយ​ចាប់ផ្តើម​បង្កើត​ទំព័រ Facebook មួយ​ដើម្បី​ចែកចាយ​ស្នាដៃ​របស់លោក​។ មនុស្ស​បានចាប់ផ្តើម​មកលេង​គាត់​នៅ​កន្លែង​រស់នៅ​របស់គាត់ ដែល​គាត់​ហៅថា “The Island” (​កោះ​)​។ មនុស្សម្នា​នាំគ្នា​មក​ជជែក​លេង​ជាមួយ​គាត់ និង​ចែករំលែក​គំនិត​គ្នា​ទៅវិញទៅមក​ជាមួយ​គាត់​រាល់ថ្ងៃ​។ អ្វីដែល​កើតឡើង​បន្ទាប់​គឺ​ពិតជា​អព្ភូតហេតុ​។ នោះ​គឺ​គាត់​បាន​ជួប​ប្អូនប្រុស​របស់គាត់​តាមរយៈ​កំណាព្យ​ពោរពេញ​ដោយ​គតិបណ្ឌិត​របស់គាត់​។ 

    ​*** ខ្លឹមសារ​កំណាព្យ​របស់​លោក Ramundo Arruda Sobrinho៖

​    ​ភាព​ស្អា​តនៃ​សម្ភារៈ​
​    ​ភាព​ស្អា​តនៃ​ប្រាជ្ញា​
​    ​នៅទីនេះ ខ្ញុំ​មិនដឹងថា​អនុវត្ត​មួយណា​ពិបាក​ជាង​មួយណា​នោះទេ​។ 
​    ​រឿង​ដែល​ល្ងង់ខ្លៅ​បំផុត​គឺ​ការ​បំភ្លេច​ធាតុពិត​របស់​ខ្លួនឯង​ចោល​។​

​    ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​ចង់បង្ហាញ ទោះ​ស្ថានភាព​លំបាក​បែបណា ក៏​កុំ​គួរ​ចាត់ទុកថា​បាត់បង់​អ្វីៗ​ទាំងអស់​នោះដែរ​។ 

​    ​ក្រោយ​ការចែក​ចាយ​កំណាព្យ​របស់លោក​នៅលើ Facebook ប្អូនប្រុស​របស់គាត់ ដែល​បែក​គ្នា​ជា​យូរ​មកហើយ​នោះ ក៏បាន​រកឃើញ​បងប្រុស​របស់ខ្លួន​វិញ​។ ហើយ​ប្អូនប្រុស​និង​ភរិយា​ក៏បាន​ជួយ​គាត់​សម្រេច​ក្តី​សុបិន​ក្នុងការ​បោះផ្សាយ​ស្នាដៃ​និពន្ធ​កំណាព្យ​របស់គាត់​។ 

​    ​ទោះ​គាត់​គ្មាន​ផ្ទះសម្បែង និង​គ្មាន​សាច់ញាតិ ប៉ុន្តែ​គាត់​មិនដែល​បោះបង់​ស្នាដៃ​និពន្ធ​របស់គាត់​តាម​ភាព​ឯកោ​របស់គាត់​នោះឡើយ​៕  

ប្រភព៖ kikblog

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់