adverise with khmeread 603d9a1f ef34 47aa 9d97 bf63782211e1

រទេះភ្លើង​បើក​បុក​រថយន្ត​សណ្តោង​ស៊ីទែន​ក្រឡុក​ស៊ី​ម៉​ង់​ត៍​ឆ្លងផ្លូវ​រថភ្លើង​ខ្ទេច​

    កំពត ៖ តាំងពី​រថភ្លើង​ចាប់ដំណើរការ​ឡើងវិញ​គេ​សង្កេតឃើញថា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថភ្លើង​និង​រថយន្ត​កើង​មាន​ឡើង​ញឹកញាប់  តើ​គ្រោះថ្នាក់​នេះ​ជា​កំហុស​ភាគី​ណា​?

    កាលពី​រថភ្លើង​មិន​ដំណើការ យានយន្ត​គ្រប់​ប្រភេទ​បើក​ឆ្លងផ្លូវ​រថភ្លើង​មិនដែល​ខ្វល់​ពី​គ្រោះថ្នាក់​ម្តងណា​ឡើយ ហើយ​ផ្លូវ​ឆ្លងកាត់​ទាំងនោះ​ពុំមាន​ស្លាក​សញ្ញា​ចរាចរណ៍​តាំងពីដើម​រៀងមក​។ ប៉ុន្តែ​ឥឡូវ​រថភ្លើង​បាន​ដំណើរការ​ឡើងវិញ ស្ថានភាព​ផ្លូវ​ឆ្លងកាត់​នៅតែ​គ្មាន​ស្លាក​សញ្ញា និងគ្មាន​អ្នកយាម​រង់ចាំ​ស្ទាក់ផ្លូវ​ដដែល។​

    នៅ​ចំពោះមុខ​ស្ថានភាព​បែបនេះ  អ្នកបញ្ជា​យានយន្ត​ទាំងអស់ មុននឹង​បើក​ឆ្លងផ្លូវ​រថភ្លើង ត្រូវ​ចំណាយពេល​ឈប់​បន្តិច​សិន មើល​ឆ្វេង​ស្តាំ​ឱ្យបាន​ឆ្ងាយ​បន្តិច បើ​គ្មាន​ឧបសគ្គ​សឹម​ឆ្លងកាត់ ទើប​ចៀសវាង​បាន​នូវ​គ្រោះថ្នាក់​ជា យថាហេតុ។​

    ជាក់ស្តែង រថយន្ត​សណ្តោង​ស៊ីទែន​ក្រឡុក​ស៊ីម៉​ង់​ត៍​មួយគ្រឿង​ត្រូវបាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ផ្លូវ ខណៈ​ឆ្លងផ្លូវ​រថភ្លើង​មិន​ប្រយ័ត្ន ក៏​បណ្តាលឱ្យ​រថភ្លើង​មក​បុក​កាលពី​វេលា​ម៉ោង​៧​​ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ចំណុច​ភូមិ​រំពើន ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​ជួប​គ្រោះថ្នាក់​ម៉ាក​ដេ​វ៉ូ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6994 ត្រូវបាន​ហៅ​ខាង​រថយន្ត​ស្ទួ​ច​យក​ចេញពី​កន្លែងកើតហេតុ​។​

    ចំណែក​រថភ្លើង​មិន​ខូចខាត​ធំដុំ​នោះទេ ព្រោះ​ដែក​រថភ្លើង​រឹងមាំ​ណាស់ ហើយ​បាន​បន្តដំណើរ​ទៅមុខទៀត តាម​កាលកំណត់។ ចំពោះ​ករណី​ខាងលើនេះ ខាង​រថភ្លើង​នឹងមិន​ទទួលខុសត្រូវ​ឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់