adverise with khmeread Daf56c2b 6b78 421d b528 9db14c246393

ក្របួច​បាន​ក្រុម​ជួញ​គ្រឿងញៀន​២​នាក់​នៅ​ទួល​សង្កែ​

    ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​១១​ មិថុនា ​ឆ្នាំ​២០១៦​នៅ​ចំណុច ផ្លូវ​បេតុង ម្ដុំ​វត្ដ​មុនី​រង្សី ក្រុមទី៧ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ ខណៈ​កំពុង​ល្បាត ហើយ​រកឃើញ​ថ្នាំញៀន​១៨​កញ្ចប់ និង ប្រដាប់ប្រដា​ជក់​ថ្នាំញៀន​មួយចំនួន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ រស់ សារិន ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មុខរបរ​ចាក់​មេក្រូ ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​វត្ត​មុនី​រង្សី ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ និង​ឈ្មោះ ​រី ដា​រ៉ូ ភេទ​ប្រុស អាយុ២៦​ឆ្នាំ ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ជាមួយគ្នា។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំ​រឿង បញ្ជូនទៅ​សាលាដំបូង​អនុវត្ដ​ទៅតាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់