adverise with khmeread 78444276 2fae 4c74 976b 872913331407   copy

ហៅ​មក​សួរចម្លើយ​ពាក់ព័ន្ធ​ករណី​រំលោភ​ក្មេងស្រី​អនីតិជន​ដូច​មក​ចងក​សម្លាប់​

    ពោធិ៍សាត់ ៖ មាន​ករណី​បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ហៅ​មក​សាកសួរ​ពាក់ព័ន្ធ​ករណី​រំលោភ​ក្មេងស្រី​អនីតិជន​ដូច​ហៅ​មក​ចងក​សម្លាប់ខ្លួន​ប​ង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង១០​នាទី​យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុង​បន្ទប់​សួរចម្លើយ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្តៀង ស្ថិតក្នុង​ភូមិ​បឹង​ក្រាញ់ ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។​

    ប៉ូលិស​បានឱ្យដឹងថា បុរស​ដែល​ចងក​នឹង​ចម្រឹង​បង្អួច ក្នុង​បន្ទប់​សួរចម្លើយ​ឈ្មោះ រ៉​ន កាច (​ហៅ​ព្រួច​) អាយុ៣២​ឆ្នាំ រស់នៅក្នុង​ភូមិ​ក្បាល​ពាម ឃុំ​ស្យា ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ មាន​ប្រពន្ធ​ឈ្មោះ ជឹ​ង សុខន (​ហៅ​ច្រឹប​) អាយុ៤១​ឆ្នាំ និង មានកូន​ស្រី​ម្នាក់ អាយុ៣​ឆ្នាំ។​

    ប៉ូលិស​បន្តថា កម្លាំង​ប៉ូលិស បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យកមក​សួរនាំ បន្ទាប់ពី​ទ​ទួ​យ​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​កុមារ​រងគ្រោះ ថា​គាត់​បាន​រំលោភ​ក្មេងស្រី​អនីតិជន​ម្នាក់ នៅ​ភូមិ​ឃុំ​ជាមួយគ្នា។​

    បន្ទាប់ពី​សួរចម្លើយ​រួច ខណៈពេល​ប៉ូលិស​ឃុំខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​បាន​ចងក​សម្លាប់ខ្លួន​តែម្តង៕

adverise with khmeread

មតិយោបល់