adverise with khmeread 849b21a0 4438 4b6a b4b0 9250dea806bb

ទាក់​ចាប់​សត្វ​ឆ្កែ​អ្នកស្រុក​បាន​២​ក្បាល ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​

    ភ្នំពេញ ​៖ បុរស​២​នាក់​ជំនាញ​ខាង​ទាក់​ឆ្កែ​កាប់សាច់​លក់​ត្រូវ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈពេល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​កំពុង​ធ្វើ​សកម្មភាព​ទាក់​យក​សត្វ​ឆ្កែ​អ្នកភូមិ កាលពី​វេលាយប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ការស្ទាក់ចាប់​ខ្លន​បុរស​២​នាក់​ខាងលើនេះ​ប៉ូលិស​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​ស្លាក​លេខ​កណ្តាល​ 1L-7263,​ សត្វ​ឆ្កែ​អ្នកស្រុក​២​ក្បាល និងសម្ភារៈ​ទាក់​ឆ្កែ​មួយចំនួន។ ក្រៅពី​ពួកគេ​ចាប់​ឆ្កែ ពួកគេ​ក៏​អាច​នឹង​ប្រ​ប្រឹ​ត្ត​បទល្មើស​ផ្សេងទៀត ហើយ​ប៉ូលិស​កំពុង​បន្ត​ស្រាវជ្រាវ​បន្ថែម។​

    បន្ទាប់ពី​ឃាត់ខ្លួន​រួច​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ យ៉ាងណាក៏ដោយ​ប៉ូលិស​ពុំបាន​បង្ហាញ​ពី​អត្តសញ្ញាណ​ពួកគេ​ទាំង​២​នាក់​ឡើយ៕
 

adverise with khmeread

មតិយោបល់