adverise with khmeread Fa0d9a4e 460c 44dd abc1 bc1cd5c50eaf

ជនសង្ស័យ​៦​នាក់​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​និង​ម៉ូតូ​៣​គ្រឿង​

    ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ពីបទ​រក្សាទុក​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​រកឃើញ​ដកហូត​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​រួម​និង​ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ជន​ទាំងនេះ​ជិះ​ធ្វើ​សកម្មភាព។​

    ប៉ូលិស​បាន​បង្ក្រាប​ករ​ណី​ខាងលើនេះ​នៅវេលា​ម៉ោង​៦​ និង​២០​នាទី​ព្រលប់​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ៅ ប៊ុន​ឈឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ​ទី​២-​ឈ្មោះ លឹម ឡុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជន​ត្រូវ​សង្ស័យ​ទាំង​២​នាក់ ខាងលើ​ស្នាក់នៅ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ, ទី​៣-​ឈ្មោះ ខាន់ បូរ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ,​ ទី​៤-​ឈ្មោះ ឃិន សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជន​ត្រូវសង្ស័យ​ទាំង​២​នាក់​ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​កោះដាច់ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយ​
​ចង្វារ, ​ទី​៥-​ឈ្មោះ ពុធ តូ​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ទី​៦-​ឈ្មោះ ពុធ ប៉ូ​លីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ ផ្លូវលំ ភូមិ​ព្រែកកុយ ឃុំ ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម។ ជនសង្ស័យ​ទាំង​៦​នាក់ មានមុខរ​បរជា​កម្ម​ករ​សំណង់​ដូចគ្នា។​

    បច្ចុប្បន្ន ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​៦​នាក់ ត្រូវបញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​បន្ត​និតិ​វិធី​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ៕

adverise with khmeread

មតិយោបល់