adverise with khmeread 1

​ខ្លាន់​កាំភ្លើង​បាន​មនុស្ស​ស្លាប់ ៥៣ នាក់​នៅ​ក្លឹប​រាត្រី​មួយ​នៅ​រដ្ឋ​ផ្លរីដា​

​    ​មនុស្ស​ប្រមាណ ៥០ នាក់​ត្រូវបាន​សម្លាប់ នៅពេលដែល​ខ្មាន់កាំភ្លើង​ប្រដាប់​ដោយ​កាំភ្លើង​វែង​និង​ខ្លី​សញ្ជាតិ​អាមេរិក​ដើមកំណើត​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បើក​ការបាញ់ប្រហារ​និង​ចាប់​មនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​នៅ​ក្លឹប​រាត្រី​ខ្ទើយ​មួយ​ក្នុង​រដ្ឋ​ផ្លរីដា ដែល​នេះ​ជាការ​បាញ់សម្លាប់​ដ៏​ព្រៃផ្សៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​

​    ​បណ្តាញ​ទូរទស្សន៍​នានា​របស់​សហរដ្ឋអាមេរិក​បានកំណត់​ជនបង្ក​ហេតុ​ឈ្មោះ Omar Mateen កើត​ក្នុង​ឆ្នាំ ១៩៨៦ និង​មាន​ឪពុកម្តាយ​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​រស់នៅក្នុង​ទីក្រុង Port St Lucie រដ្ឋ​ផ្លរីដា​។ ទោះយ៉ាងណា ចំពោះ​ប៉ូលិស​វិញ មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​នៅឡើយ​ទេ​។​

​    ​ភាពវឹកវរ​នេះ​បានកើត​ឡើង​ជាង ៣ ម៉ោង​ដោយ​ចាប់ផ្តើម​ពី​ម៉ោង ២ យប់ (​នៅ​អាមេរិក​) នៅពេលដែល​ស្នូរ​កាំភ្លើង​បានឮ​ឡើង​នៅពេលដែល​ភ្លេង​តន្ត្រី​បាន​ចាក់​ខ្លាំងៗ​នៅ​ក្លឹប​រាត្រី Pulse Orlando ដែល​នៅពេលនោះ​ក្លឹប​នេះ​ជិត​ដល់ពេល​ត្រូវ​បិទទ្វារ​ទៅហើយ​។​

​    ​មេ​ប៉ូលិស​ទីក្រុង Orlando លោក John Mina ប្រាប់ថា "​ជា​អកុសល មាន​មនុស្ស​ដែល​បាន​ស្លាប់​ដោយ​ការ​គ្រាប់កាំភ្លើង​។ ប្រហែលជា ២០ នាក់​នៅក្នុង​ក្លឹប​"​។ គាត់​ក៏បាន​និយាយ​ផង​ទៀត​ដែរ​ថា មនុស្ស​ប្រហែល ៤២ នាក់​បាន​រងរបួស​និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅក្នុង​តំបន់​។ ប៉ុន្តែ​តួលេខ​នេះ​ក្រោយមក​បានប្រកាសថា​មាន​ចំនួន ៥៣ នាក់​វិញ​។​

​    ​មនុស្ស​ចំនួន ៣០ នាក់​ត្រូវបាន​ជម្លៀសចេញ​ដោយ​មិន​ទទួល​រងរបួស​អំឡុង​ការឡោមព័ទ្ធ​ដោយ​ប៉ូលិស​។​

​    ​គួរ​បញ្ជាក់ថា លោក​ប្រធានាធិបតី Obama កំពុង​តាមដាន​រឿងនេះ​យ៉ាង​ដិតដល់​បំផុត​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់