1

UEFA ព្រមាន​ថា អង់គ្លេស​និង​រុស្ស៊ី​នឹង​ធ្លាក់​ពី​យូរ៉ូ​ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​អំពើហិង្សា​នៅ​បន្ត​

​    ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​បាន​ព្រមាន​ថា ជម្រើសជាតិ​អង់គ្លេស​និង​រុស្ស៊ី​នឹង​ធ្លាក់​ពី​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ ដោយ​ស្វ័យប្រវត្ត​និ​ប្រសិនបើ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​នៅតែ​បន្ត​បង្ក​អំពើហិង្សា​ក្នុង​ទីក្រុង Marseille​។​

​    ​រូបភាព​ដ៏​អាក្រក់​មុន​និង​ក្រោយ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ពូ​ល B នៅ​ទីក្រុង Marseille បានធ្វើឱ្យ​មនុស្ស​ជាច្រើន​បាន​រងរបួស​និង​ប្រិយមិត្ត​អង់គ្លេស​ម្នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ គណៈកម្មាការ​ប្រតិបត្តិ​របស់ UEFA បាន​និយាយថា ពួកគេ​នឹងមិន​ស្ទាក់ស្ទើរ​ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​សមាគម​បាល់ទាត់​អង់គ្លេស​និង​សហភាព​បាល់ទាត់​រុស្ស៊ី​ប្រសិន​អំពើហិង្សា​កើតឡើង​ម្តងទៀត​។​

​    ​ប្រទេស​រុស្ស៊ី​ត្រូវបាន​ពិន័យ​ដោយសារ​ការរំខាន​ដល់​ហ្វូង​អ្នកគាំទ្រ ឥរិយាបទ​ប្រកាន់​ជាតិ​សាសន៍​និង​ការដុត​កាំជ្រួច​នៅ​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​ឥឡូវ​អង់គ្លេស​ក៏​ទទួល​ការព្រមាន​ធ្ងន់ធ្ងរ​ដូចគ្នានេះដែរ​៕

ប្រភព​៖ Daily Mail

មតិយោបល់