adverise with khmeread This man was blinded by a mistake that a lot of people does every night!

បុរស​ម្នាក់នេះ​ខ្វាក់ភ្នែក​ម្ខាង​ដោយសារតែ​កំហុស​មួយ​ដែល​មនុស្ស​ជាច្រើន​បានធ្វើ​វា​រាល់​យប់​!

    ​មនុស្ស​ជាច្រើន​ត្រូវបាន​អ្នកជំនាញ​ខាង​ភ្នែកប្រាប់​មិន​ត្រឹម​តែម្ដង​ទេ ប៉ុន្ដែ​ជាច្រើនលើក​ច្រើនសា​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ការថែរក្សា​ឱ្យបាន​ត្រឹមត្រូវ​នៃ​កញ្ចក់ Contact Lane​។ ពួកគេ​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការពាក់​វា​ពេល​កំពុង​ងូតទឹក ហែល​ទឹក និង​សំខាន់​ជាងគេ​គឺ​គេង​ទាំង​ពាក់​វា​។​

​    ​សព្វថ្ងៃ​នៅតែមាន​មនុស្ស​ភ្លេច​យក​វា​ចេញ នៅពេល​ចូល​គេង ដែលជា​ទម្លាប់​អាក្រក់​បំផុត ពីព្រោះ​វា​អាចជា​មូលហេតុ​បាត់បង់​ប្រ​ស្រី​ភ្នែក​របស់​អ្នក​។ 

​    ​លោក Chad Groeschen វ័យ ៣៩ ឆ្នាំ​មកពី​ទីក្រុង Cincinnati បាន​ជួប​ផលវិបាក ដោយសារតែ​ធ្វើ​ផ្ទុយ​ពី​ការណែនាំ​របស់​អ្នកជំនាញ​។ មើល​អ្វីដែល​កើតឡើង​ចំពោះ​គាត់​ទៅ​ចុះ គឺ​គាត់​ពិការភ្នែក​ម្ខាង​ដោយសារតែ​មិន​គោរព​តាម​ការណែនាំ​។ ដូច្នេះ​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​អំពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ដោយសារតែ​ភ្លេច​ដោះ Contact Lane ចេញ​ពេល​គេង ងូតទឹក ឬ​ហែល​ទឹក ។​ល​។​

​    ​នេះ​ជា​មេរៀន​មួយ​សម្រាប់​ពួកយើង​ទាំងអស់គ្នា​ត្រូវអនុវត្ត​វា​ប្រចាំថ្ងៃ​។ ចែករំលែក​រឿងនេះ​ទៅ​គ្រួសារ​និង​មិត្តភក្ដិ​របស់​អ្នក​ដើម្បី​ឱ្យដឹង​ព័ត៌មាន​ដ៏​សំខាន់​នេះ​៕

 

adverise with khmeread
ប្រភព៖ Elite Readers

អ្នកនឹងចូលចិត្ត

មតិយោបល់