adverise with khmeread Manchester united transfer report

ចចាមអារ៉ាម​ទាក់ទង​បាល់ទាត់​៖ Man Utd ត្រៀម​ជះ​លុយ ២៩ លាន​ផោន​ទៅលើ​កីឡាករ Riyad Mahrez

ប្រភពព័ត៌មាន​ចុះផ្សាយ​ក្នុងប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម​បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​នាំ​ខ្សែបម្រើ​ស្លាប​របស់ Leicester គឺ​កីឡាករ Mahrez ក្នុងតម្លៃ ២៩ លាន​ផោន មក​ទឹកដី Old Trafford ក្នុង​ខែមករា​ខាងមុខនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​របួស​ដែល​កំពុង​ញាំញី​ក្រុម​។​

​កីឡាករ​សញ្ជាតិ​អាល់​ហ្ស៊េ​រី​រូបនេះ​កំពុង​លេចធ្លោ​ខ្លាំង​ក្នុង Premier League ដោយ​រកបាន ១៣ គ្រាប់​ហើយ​ក្នុងនាម​ជា​ខ្សែបម្រើ​។ គ្រូបង្វឹក​ក្រុម Leicester លោក Claudio Ranieri បាន​និយាយ​ដោយ​ទទូចថា​កីឡាករ Mahrez និង Jamie Vardy នឹងមិន​ត្រូវ​ដាក់លក់​ក្នុង​រដូវ​កាល​នេះ​ទេ​។

​ទោះជា​យ៉ាងណាក៏ដោយ បើ​យោងតាម​កាសែត Le 10 Sport របស់​បារាំង​បាន​លើកឡើងថា ក្រុម Manchester United នឹង​យកលុយ​ចំនួន ២៩ លាន​ផោន ដើម្បី​សាក​ចិត្ត​ក្រុម​កញ្ជ្រោង​មួយ​នេះ ប៉ុន្តែ​ក្រុម Leicester ត្រូវបាន​គេ​រំពឹងថា នឹង​ច្រានចោល​រាល់​ការសុំ​ទិញ​កីឡាករ Mahrez ឬ Jamie Vardy៕

adverise with khmeread

មតិយោបល់