adverise with khmeread 1

អ្នកជិះ​យន្តហោះ​ថ្មីថ្មោង​ច្បាស់​ជា​ជួបប្រទះ​បញ្ហា​អស់កម្លាំង​ល្ហិតល្ហៃ​! នេះ​ជា​របៀប​ទប់ស្កាត់ ឬ​កាត់បន្ថយ​បញ្ហា​នេះ​

    ​អាកា​រៈ​អស់កម្លាំង​ល្ហិតល្ហៃ​ខ្លាំង​ពេល​ជិះ​យន្តហោះ​កើតឡើង​ដោយសារតែ​មនុស្ស​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ពេលវេលា​ថ្មី​មួយ​ទៅ​តំបន់​ពេលវេលា​ថ្មី​មួយទៀត ជាហេតុ​ធ្វើឱ្យ​នាឡិកា​ក្នុង​រាងកាយ​ឡប់ឡែ ហើយ​បង្ក​ឱ្យអស់​កម្លាំង​ល្ហិតល្ហៃ គេង​មិន​ស្រួល សឹងតែ​បាត់បង់​ចំណង់​អាហារ ឈឺក្បាល ធ្វើឱ្យ​ខួរក្បាល​ម្តង​ចាំ​ម្តង​ភ្លេច វិនិច្ឆ័យ​អ្វី​ចេះតែ​ខុស ពិបាក​ផ្តោតអារម្មណ៍ និង​ឆាប់​ខឹងឆេវ​ឆាវ​។ 

​    ​រាងកាយ​ត្រូវការ​បទពិសោធន៍​ហោះហើរ​តាម​យន្តហោះ​ច្រើនលើកច្រើនសា​ទើប​ស៊ាំ​ចំពោះ​បញ្ហា​ទាំងនេះ ប៉ុន្តែ​ចំពោះ​អ្នកថ្មី​ថ្មោង​វិញ គួរ​អនុវត្ត​វិធី​ខាងក្រោម​ដើម្បី​ទប់ស្កាត់​ឬ​កាត់បន្ថយ​បញ្ហា​នេះ​។ 

​    ​១. ប្តូរ​ទម្លាប់​ដេក​ខុស​ម៉ោង​ផ្សេងៗ​គ្នា នៅមុន​ពេលធ្វើ​ដំណើរ​តាម​យន្តហោះ​។​
​    ​២. ឧស្សាហ៍​អាំង​ថ្ងៃ​បន្តិច ព្រោះ​វា​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​ដើម្បី​សម្រួល​ដល់​វដ្ត​នៃ​ការ​គេង​លក់​ស្រួល​ពេលធ្វើ​ដំណើរ​។​
​    ​៣. រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​តាមរយៈ​ការផឹក​ទឹក​ញឹកញាប់​។ 
​    ​៤. រឹតត្បិត​ការផឹក​កាហ្វេ និង គ្រឿង​ស្រវឹង​។​
​    ​៥. ទទួលទាន​អាហារ​ឆ្អែតៗ​បី​ថ្ងៃ ហើយ​តម​មួយ​ទំហឹង​មួយថ្ងៃ​មុនពេល​ជិះ​យន្តហោះ ហើយ​ពេល​ជិត​ឆ្លង​ដល់​តំបន់​ពេលវេលា​ថ្មី ត្រូវ​ទទួលទាន​សាច់​ឱ្យ​ច្រើន​។ 
​    ​៦. ពិចារណា​លេបថ្នាំ Melatonin ដើម្បី​សម្រួល​ដល់​ការ​គេង​លើ​យន្តហោះ​។​
​    ​៧. ឧស្ស​ហ៍​ងើប​ដើរ​លើ​យន្តហោះ​។​
​    ​៨. ប្រើ​ឧបករណ៍​ជំនួយ​ដល់​ការ​គេង ដូចជា​ប្រដាប់​បិទ​ភ្នែក​ពេល​គេង​ជាដើម​។​
​    ​៩. ពេលទៅដល់​គោលដៅ​ដែល​នៅ​ឆ្ងាយ ត្រូវ​ងូតទឹក​ក្តៅ​ឧណ្ហៗ​ពេលមកដល់​សណ្ឋាគារ​ឬ​ផ្ទះ ប៉ុន្តែ​បើ​គោលដៅ​នៅ​ជិត ត្រូវ​ងូតទឹក​ត្រជាក់ ដើម្បី​ជួយ​ធ្វើឱ្យ​ស្រួលខ្លួន និង​បំបាត់​ការ​ហត់នឿយ​។​
​    ​១០. ស្លៀកពាក់​កុំឱ្យ​តឹងៗ​ពេក​៕

adverise with khmeread
ប្រភព៖ usc.edu

អ្នកនឹងចូលចិត្ត

មតិយោបល់