adverise with khmeread Screen shot 2015 11 18 at 3.17.34 pm

ជំងឺ​នេះ​សាហាវ​ជាង​អេដស៍​ទៅទៀត ទោះ​ប្រើ​ស្រោមអនាម័យ​ក៏​មិន​អាចជួយ​បានដែរ​

    ​ជំងឺ​អេស​ដ៍ ឬ​ហ៊ី​វ​គឺជា​មេរោគ​ដែល​ឆ្លង​ពី​ការរួម​ភេទ​។ នៅពេលដែល​មេរោគ​វិ​វត្ត វា​នឹង​ចូលទៅ​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ ដោយ​ធ្វើឱ្យ​មនុស្ស​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេងទៀត​ដូចជា ជំងឺរបេង ព្រមទាំង​ឱកាស​ឆ្លង​មេរោគ​ឱកាសនិយម​ជាច្រើន រួមទាំង​ដុំ​សាច់ ដែលជា​ធម្មតា​មិន​ប៉ះពាល់​ដល់​មនុស្ស​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង​នោះទេ​។​

​    ​ប៉ុន្ដែ​មេរោគ​មួយ​ហៅថា Human Papilloma Virus ឬក៏ HPV កំពុង​គម្រាម​ដល់​មនុស្ស ពីព្រោះ​មេរោគ​នេះ​អាច​ឆ្លង​ដល់​មនុ​ស្សបាន បើទោះជា​ប្រើ​ស្រោមអនាម័យ​ក៏ដោយ​។​

​    ​អ្នកជំនាញ លោក​វេជ្ជបណ្ឌិត Nelly Mugo និ​យា​យា​ថា "​ស្រោមអនាម័យ​ការពារ​បានតែ ៦០ ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ជំងឺ HPV ហេតុដូច្នេះ​មេរោគ​ប្រភេទ​នេះ​អាច​រីក​រាលដាល​តាមរ​យៈ​ស្បែ​កកិត​ស្បែក​នៅ​តំបន់​ដែល​ស្បែ​កកើត​ជំងឺ​នេះ ដែល​មិនមាន​ស្រោមអនាម័យ​គ្របពីលើ ដូចជា ពងស្វាស រន្ធ​គូថ និង​ប​បេ​រមាត់​ទ្វារមាស​"​។​

​    ​យោងតាម​ការសិក្សា មាន​ប្រភេទ​ច្រើនជាង ១០០ នៃ​ជំងឺ HPV នេះ ហើយ ១៣ ក្នុងចំណោម​ពួកវា​អាច​បណ្ដាលឱ្យ​កើត​ជំងឺមហារីក​បាន​។​

​    ​អ្នកនឹង​មិនមាន​ជំងឺ ឬ​ឆ្លង​មេរោគ​នេះឡើយ ប្រសិនបើ​អ្នក​ស្មោះត្រង់​នឹង​ដៃគូ​របស់​អ្នក​។ ហើយ​មានតែ​ការស្មោះត្រង់​ទេ ទើប​អាចចៀ​ងវាង​ជំងឺ​នេះ​បាន​៕

 

adverise with khmeread
ប្រភព៖ healthadvisorgroup

អ្នកនឹងចូលចិត្ត

មតិយោបល់