She rub her hand with apple cider vinegar twice a week%c3%a0 the reason%c3%a0 i%c3%86m trying tonight

នាង​ជូត​ដៃ​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម ២ ដង​ក្នុង​មួយ​សប្តាហ៍​! ក្រោយ​ដឹង​មូលហេតុ នរណា​ក៏​ចង់​សាក​ដែរ​!

    ​មួយឆ្នាំ​កន្លង​ទៅហើយ នារី​ម្នាក់នេះ​បាន​ឆ្លងកាត់​ការឈឺ​សន្លាក់ដៃ​យ៉ាងធ្ងន់ធ្ងរ​។ នាង​បាន​ទៅ​ជួបនឹង​វេជ្ជបណ្ឌិត ហើយ​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់ ដោយសារ​នាង​ធ្វើការ​ធ្ងន់​និង​កង្វះ​អាហារូបត្ថម្ភ​។ នាង​មិនមែនជា​អ្នកមាន​ប្រាក់​កាក់​សម្រាប់​ទិញ​ថ្នាំ​ថ្លៃៗ​នោះទេ ដូច្នេះ​នាង​សម្រេចចិត្ត​ប្រើ​វិធី​ធម្មជាតិ​ជាមុន​។ នាង​បាន​និយាយ​ជាមួយនឹង​វេជ្ជបណ្ឌិត​ថា​នាង​គ្មាន​ប្រាក់​ទេ វេជ្ជបណ្ឌិត​នោះ​ក៏បាន​ប្រាប់​នាង​ឱ្យ​សាកល្បង​ប្រើប្រាស់​ទឹកខ្មេះ​ប៉ោម​។ ហើយ​នាង​ប្រើប្រាស់​ទឹកខ្មេះ​ប៉ោម​អស់​រយៈពេល ២ ខែ ឈឺសន្លាក់​របស់​នាង​ក៏​ធូរស្បើយ​ឡើងវិញ​។​

​    ​ខែ​ដំបូង​នាង​បាន​ប្រើ​ទឹកខ្មេះ​ប៉ោម​ព្យាបាល ៣ ដង​ក្នុង​មួយអាទិត្យ ហើយ​បន្ទាប់មក​ប្រើតែ ២ ដង​ប៉ុណ្ណោះ​ក្នុង​មួយអាទិត្យ​។ នាង​បាន​ត្រាំ​ដៃ​របស់​នាង​ក្នុង​ទឹកខ្មេះ​ប៉ោម​នោះ​ពេល​កំពុង​ងូតទឹក មុនពេល​នាង​ចូល​គេង​រៀងរាល់​យប់ ហើយ​ការឈឺចាប់​និង​អារម្មណ៍​ក្ដៅ​ក្នុង​ដៃ​ក៏​បាត់អស់​រលីង​។ ហើយ​នាង​ក៏បាន​ផឹក​នូវ​ភេសជ្ជៈ​មាន​គ្រឿងផ្សំ​បី​រាល់ថ្ងៃ​ផងដែរ​គឺ ទឹកខ្មេះ​ប៉ោម ទឹក និង​ទឹកឃ្មុំ​បញ្ចូល​គ្នា​ក្នុង​ចំណុះ​សមរម្យ​មួយ​៕

ប្រភព៖ naturehealthandbeauty

អ្នកនឹងចូលចិត្ត

មតិយោបល់