352b8e5100000578 0 image a 34 1465692754580

រថយន្ត Lamborgini លឿន​បំផុត​និង​កម្រ​បំផុត​ត្រូវការ ១,៩ លាន​ដុល្លារ​ទើប​អាច​ទិញ​មក​ជិះ​បាន​

    ​កំពូល​រថយន្ត Lamborghini Centenario ដ៏​កម្រ​បំផុត​ផលិត​នៅ​ទ្វីបអាមេរិក​ខាងជើង​បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃ​សៅរ៍ ជាមួយនឹង​ហ្វូងមនុស្ស​ជាច្រើន​នាំគ្នា​ចោមរោម​មើល​។​

​    ​រថយន្ត​នេះ​មានតែ ៤០ គ្រឿង​ប៉ុណ្ណោះ ដែល ២០ ជា​រថយន្ត​មាន​ដំបូល និង​២០ ទៀត​ជា​រថយន្ត​ឥត​ដំបូល ហើយ​ក្នុង​មួយគ្រឿង​លក់​ក្នុងតម្លៃ ១,៩ លាន​ដុល្លារ​។​

​    ​រថយន្ត​ទាំងនេះ​ពេលចេញ​ដេ​ប៉ា​វា​មាន​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង ២,៨ វិនាទី ហើយ​អាច​បើក​ក្នុង​ល្បឿន​កប់ ៣៤៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផលិត​ដោយ​អាមេរិក ដាក់​បង្ហាញ​ក្នុង​សារៈមន្ទី Petersen Automotive Meseum ក្នុង​ទីក្រុង Los Angeles កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

​    ​ខណៈ​នោះដែរ​ក្រុមហ៊ុន Lamborgini Centenario ក៏បាន​រលឹក​ខួប​ទី ១០០ នៃ ក្រុមហ៊ុន​ដែល​បាន​បង្កើតឡើង​ដោយ​លោក Ferruccio Lamborghini ដែល​កើត​នៅ​ខែ មេសា ឆ្នាំ ១៩១៦​។​

​    ​គួរឱ្យកត់សម្គាល់​ផងដែរ​ថា រថយន្ត​នេះ​មិនមាន​កាង​នោះទេ​។ ចំណែក​កង់​រថយន្តរ​ច​នា​រាង​ជា​កង្ហារ​ដាវ​នៅលើ​ថាស​របស់​វា​។​

​    ​ផ្នែក​ខាងក្នុង​រថយន្ត​វិញ​ប្រើ​នូវ​បច្ចេកវិជ្ជា​ចុងក្រោយ​គេ​បង្អស់​។ តោះ​មើលថា​វា​ទំនើប​ដល់​កម្រិតណា​ទស្ស​នា​វីដេអូ​ទាំងអស់គ្នា​៕

 

ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់