adverise with khmeread 78

នេះ​ជា​ថ្នាំលាបសក់​ធម្មជាតិ មិន​ចំណាយ​ច្រើន តែមាន​ប្រសិទ្ធភាព​ខ្ពស់​

​    ​សក់ស្កូវ​គឺជា​សញ្ញា​នៃ​ភាព​ចាស់ជរា​របស់​មនុស្ស​។ មនុស្ស​ភាគច្រើន​បាន​ស្វែងរក​វី​ធី​រាប់ពាន់​ដើម្បី​ធ្វើឱ្យ​សក់ខ្មៅ​។ ហើយ​រឿងនេះ​វា​សំខាន់​ណាស់​សម្រាប់​នារី​ភេទ​។ ពណ៌​សក់​ប៉ះពាល់​ទៅដល់​ការបង្ហាញ​ខ្លួន​របស់​អ្នក​និង​ធ្វើឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​មុន ហើយ​បុរសៗ​ក៏​ខ្វល់​ពី​រឿង​សក់ស្កូវ​ដែរ​។​

​    ​នៅ​ផ្សារ អ្នក​អា​ចរក​ថ្នាំលាបសក់​គ្រប់​ពណ៌​គ្រប់​ជម្រើស​មិន​ថា ខ្មៅ ខៀវ បៃតង ស្វាយ ។​ល​។ ប៉ុន្ដែ​ផលិតផល​ទាំងអស់នោះ​គឺ​ពោរពេញ​ទៅដោយ​ជាតិគីមី ដែល​អាចធ្វើឱ្យ​ខូច​ស្បែកក្បាល​និង​សក់​បាន​។ ជារឿយៗ​អាចធ្វើឱ្យ​អា​ឡែ​ស៊ី រលាក និង​សក់​បែក​ចុង​។ មិន​ត្រឹមតែ​ផលប៉ះពាល់​ប៉ុន​ហ្នឹង​ទេ ប៉ុន្ដែ​គីមី​ទាំងនោះ​មាន​ផ្ទុក​សារធាតុ Mutagenic និង Carcinogenic បង្ក​គ្រោះថ្នាក់​ខ្លាំង​ផងដែរ​។​

​    ​តាំងពី​សម័យបុរាណ​មនុស្ស​ប្ដូរ​ពណ៌​សក់​របស់​ពួកគេ​ជាមួយនឹង​ឱសថ​ធម្មជាតិ​បានមកពី​រុក្ខជាតិ​។ ហើយ​អ្នក​ក៏​អាច​ប្ដូរ​ពណ៌​សក់​របស់​អ្នក​ជាមួយនឹង​គ្រឿងផ្សំ​ទាំងនេះ​បានដែរ​។​

​    ​- ទឹកបរិសុទ្ធ ២ កែវ​

​    ​- សំបក​វ៉ុល​ណាត់​ម៉ដ្ឋ (Walnut) ១/៣ នៃ​កែវ​

​    ​- តែ​ខ្មៅ ១ ស្លាបព្រា​បាយ​

​    ​- ក្លាំពូ ៨ គ្រាប់​

​    ​* វិធី​ធ្វើ​
​    ​ដាំទឹក​ឱ្យ​ពុះ​ក្នុង​ឆ្នាំង​មិន​ផលិត​ពី​អាលុយមីញ៉ូម​។ ដាក់​គ្រឿង​ទាំងអស់​ចូល រួច​រង់ចាំ ២០ នាទី​។ បន្ទាប់ពី ២០ នាទី បិទ​ភ្លើង ដក​ឆ្នាំង​ចេញ​និង​រង់ចាំ​ឱ្យ​វា​ត្រជាក់​។ សម្រិត​យក​ទឹក ហើយ​កក់សក់​អ្នក​ឱ្យ​ស្អាត​សិន សឹម​លាប​គ្រឿងផ្សំ​ទាំងនោះ​លើស​ក់ និង​ទុកចោល​រហូតដល់​ស្ងួត​។ ធ្វើបែបនេះ​រហូតដល់​ស​ក់​របស់​អ្នក​ខ្មៅ ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់