adverise with khmeread 2

វិធី​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​បំបាត់​ឈឺ​ស្មា​! លោកអ្នក​ច្បាស់​ជា​លាន់មាត់​ថា ហេតុអ្វី​ស្រួល​ម្ល៉េះ​!

    ​នៅពេល​និយាយ​ដល់​បញ្ហា​ឈឺ​ស្មា មនុស្ស​ទូទៅ​តែង​អនុវត្ត​មុនគេ​គឺ​ច្របាច់​ស្មា ដែល​ជួនកាល​ច្របាច់​មិន​ស្រួល​រឹតតែ​ឈឺ​លើស​ដើម​។ ប៉ុន្តែ​មនុស្ស​សឹងតែ​គ្រប់គ្នា​មិនបាន​ដឹងថា វិធី​បំបាត់​នេះ​ងាយស្រួល​ធ្វើ​ដល់​ថ្នាក់​នេះឡើយ​!

​    ​វិធី​បំបាត់​ដ៏​មាន​ប្រសិទ្ធភាព​នោះ​គឺ ស្អំ​ទឹក​ក​

​    ​១. ដាក់​ទឹកកក​ក្នុង​ថង់ ហើយ​រុំ​ជាមួយ​កន្សែង​ឬ​ក្រមា​។​
​    ​២. ស្អំ​វា​នៅ​កន្លែង​ឈឺ​ឱ្យបាន ១០ ទៅ ១៥ នាទី​។ 
​    ​៣. ធ្វើបែបនេះ ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ ហើយ​ធ្វើឱ្យបាន ២ ឬ ៣ ថ្ងៃ​។​
​    ​
​    ​លោកអ្នក​ក៏​អាច​ជ្រលក់​កន្សែង​ក្នុង​ទឹកកក រួច​ស្អំ​លើ​ស្មា​ក៏បាន​ដែរ​។ ប៉ុន្តែ​កុំ​យក​ដុំ​ទឹកកក​សុទ្ធ​ទៅ​ស្អំ​ផ្ទាល់​លើ​សាច់​ឱ្យសោះ ព្រោះ​ស្អំ​ទឹកកក​សុទ្ធ​រយៈពេល​យូរ​អាចធ្វើឱ្យ​រលាក​ស្បែក​៕

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់