adverise with khmeread 25e8a7bd d0f3 4514 8c27 44b1fc5d98a4

បើកបរ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​

    ភ្នំពេញ ៖ ជាទូទៅ​គ្រោះថ្នាក់​បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ​៩៩​ភាគរយ​បង្កឡើង​ដោយ​រថយន្ត តែ​ករណី​គ្រោះថ្នាក់​នៅ​យម់​មិញ​នេះ បង្កឡើង​ដោយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​របួស​បាក់ដៃ​និង​អ្នករួមដំណើរ​២​នាក់​ទៀត​របួសស្រាល។

    គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្ត​ថ្ងៃទី​១៣ ​ខែមិថុនា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​មុខ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹងមានជ័យ ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

    ប្រភព​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ម៉ូតូ​ហុងដា​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១២ ​ពណ៌ខ្មៅ​ ឌុប​មាន​គ្នា​៣​នាក់​មាន​ស្រី​ម្នាក់​ជា​អ្នកជិះ​ពីក្រោយ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​។​

    លុះ​មក​ក្បាលស្ពាន​ស្ទឹងមានជ័យ​ក៏​គេច​ពី​ម៉ូតូ​រ៉ឺម៉ក​១​គ្រឿង​ ដែល​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​បណ្តាលឱ្យ​បុក​របាំង​ចែកផ្លូវ​តែម្តង ចំណែក​បុរស​ដែលជា​អ្នកបើក​ម៉ូតូ​បាន​រងរបួស​បាក់ដៃ​ស្តាំ​និង​ពីរ​នាក់​ទៀត​រងរបួស​ស្រាល និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់