adverise with khmeread Mohamed elneny on verge of

ចចាមអារ៉ាម​ទាក់ទង​បាល់ទាត់​៖ កីឡាករ Elneny ជិត​ផ្ទេរ​មក Arsenal បន្ទាប់ពី​ក្លឹប Basel មិន​បង្ហាញ​ការជំទាស់

យោងតាម​កាសែត​ក្នុងប្រទេស​ស្វី​សបាន​ឲ្យ​ដឹងថា ក្រុម​កាំភ្លើង​ធំ Arsenal បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន​ខ្សែបម្រើ​ការពារ Mohamed Elneny របស់ Basel ហើយ​។​

​ដោយសារ​បញ្ហា​របួសរ​បស់​កីឡាករ​សំខាន់ៗ​ពីររូប​ដែល​លេង​ក្នុងតួនាទី​បម្រើ​ការពារ​មាន​កីឡាករ Francis Coquelin និង Santi Cazorla ឥឡូវ​រឿងនេះ​កំពុង​ដាក់​សម្ពាធ​ឲ្យ​លោក Arsene Wenger ធ្វើការ​ចំណាយលុយ​ក្នុង​ខែមករា​ខាងមុខ​ដោយ​ចៀស​មិន​រួច​ទេ​។ លើក​នេះ​ក្រុម​កាំភ្លើង​ធំ​នឹងមិន​ធ្វើ​ឲ្យ​ទម្រង់​លេង​ល្អ​បច្ចុប្បន្ន​របស់​ពួកគេ​ខូច​ដូច​មុន​នោះទេ ដូច្នេះ​គ្រូបង្វឹក​ច្បាស់​ជា​នឹង​ស្វែងរក​កីឡាករ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ជួយ​ក្រុម​។​

​សារព័ត៌មាន​របស់​ស្វ៊ី​ស Aargauer Zeitung បាន​អះអាងថា ក្លឹប Arsenal បាន​មើលឃើញ​កីឡាករ​ខ្សែបម្រើ​ការពារ​ដែល​កំពុង​ឡើង​ជើង Elneny ហើយ​បាន​យល់ព្រម​ទិញ​រូបគេ​ក្នុងតម្លៃ ១០ លាន​ផោន ប្រសិនបើ Basel និយាយ OK​។​

​កីឡាករ​ជម្រើសជាតិ​អេ​ហ្ស៊ី​ព​វ័យ​២៣​ឆ្នាំ​រូបនេះ​បានឈ្នះ​លី​ក​ចំនួន​បី​ដង​ក្នុងប្រទេស​ស្វី​ស និង​បច្ចុប្បន្នកំពុង​លេង​យ៉ាង​លេចធ្លោ​ជាមួយ Basel ក្នុង​ក្របខ័ណ្ឌ Europa League ថែមទៀត​៕

adverise with khmeread

មតិយោបល់