កីឡាករ Bastian Schweinsteiger បានទទួស្គាល់ថា គាត់មានអារម្មណ៍ហត់នឿយខ្លាំងបន្ទាប់ពីស៊ុតគ្រាប់បាល់ទីពីរឱ្យអាល្លឺម៉ង់នៅនាទីទី ៩០+២ និងយកឈ្នះជម្រើសជាតិអ៊ុយក្រែនក្នុងការប្រកួតបើកឆាកពូល C។
ខ្សែបម្រើមកពីក្លឹប Manchester United ទើបតែរកគ្រាប់បាល់ទីមួយឱ្យជម្រើសជាតិខ្លួនក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះបន្ទាប់ពីដូរចូលបានប៉ុន្មាននាទីនៅចុងម៉ោងហើយរកគ្រាប់បាល់បានតែម្តង។
គាត់បាននិយាយថា "ខ្ញុំព្យាយាមអបអរដោយលំបាកព្រោះខ្ញុំដូចជាថប់ៗដង្ហើម។ ឥឡូវខ្ញុំបានលេងប្រាំនាទី ប៉ុន្តែខ្ញុំមិនទាន់អាចលេង ៩០ ឬ ១២០ នាទីបានឡើយ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចលេងបានច្រើនជាងនេះ"៕
