C64bc2cc d899 475a b4d6 bd997b1a1a8a

កម្មករ​លីឈើ​ម្នាក់​ចងក​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​ចងក​សម្លាប់ខ្លួន​ត្រូវបាន​ក្រុមគ្រួសារ​ដឹង​កាលពី​វេលា ម៉ោង​២​​ ​និង​៤៥​នាទី​រសៀល​ថ្ងៃទី១២ ​ខែមិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​១១០៧ ផ្លូវ​២៧១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន ខណ្ឌមានជ័យ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា បុរស​ដែល​ចងក​ស្លាប់​ឈ្មោះ​ ថាច់ ណា​ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​លីឈើ​ស្នាក់​នៅផ្ទះ​ខាងលើ​ត្រូវជា​ក្មួយ​របស់​ម្ចាស់ផ្ទះ។​

    បើ​តាម​សម្តី​អ្នក​ដែល​ធ្វើការ​ជាមួយ​ឈ្មោះ​ ថាច់ ណា បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នាពីរ​ថ្ងៃ​ទៅ​បី​ថ្ងៃហើយ​បុរស​ដែល​ស្លាប់​មិនបាន​និយាយ​លេង​ជាមួយ​អ្នក​រួម​ការងារ​ដូច​រាល់ដង​ឡើយ​។​

    លុះ​មកដល់​ថ្ងៃទី​១២​ ខែមិថុនា ​ឆ្នាំ​២០១៦ ​មាន​កម្មករ​ម្នាក់​ឈ្មោះ​ ឈំ សុភាព ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​បាន​ដើរទៅ​នោម​នៅ​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ​រួច​ក៏បានឃើញ​ជនរងគ្រោះ​ឈ្មោះ​ ថាច់ ណា​ បាន​ចងក​សម្លាប់ខ្លួន​នៅលើ​ធ្នឹម​ផ្ទះ​រួច​ក៏​រត់​មក​ខាងក្រៅ​វិញ​ស្រែក​ឆោឡោ​ឱ្យ​កម្មករ​ធ្វើការ​ជាមួយគ្នា​មកជួយ​លើក​ទម្លាក់​ចុះ​ហើយ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅ​ហើយ។​

    បើតាម​សម្តី​របស់​ម្តាយមីង​បង្កើត​របស់​ជនរងគ្រោះ​បានឱ្យដឹងថា មុន​ចងក​ពីរ​បី​ថ្ងៃមុន​គាត់​ឃើញ​ក្មួយ​គាត់​និយាយ​តែម្នាក់ឯងហើ​យ​ទឹកមុខ​ស្រងូតស្រងាត់​មិនដឹង​ជា​មូល​ហេតុអ្វី​ឡើយ​។ លុះ​រហូតមកដល់​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ក្មួយប្រុស​របស់គាត់​បាន​ចងក​សម្លាប់ខ្លួន​បាត់ទៅ​ហើយ​។​

    បន្ទាប់មក​ប៉ូលិស​ជំនាញ​ពិនិត្យ​កន្លែងកើតហេតុ​រួច​បាន​បញ្ជាក់ថា​ជនរងគ្រោះ​បានធ្វើ​អត្ថ​ឃាត​ដោយ​ចង​ពិតប្រាកដ​មែន​៕

អ្នកនឹងចូលចិត្ត

មតិយោបល់