62cc1976 c489 4e72 be4b 515c60869174

ក្មេង​ទំនើង​២​ក្រុម បើកឆាក​ប្រយុទ្ធ​គ្នា បន្សល់ទុក​ម៉ូតូ​មួយគ្រឿង និង​រកឃើញ​គ្រាប់កាំភ្លើង​៥​គ្រាប់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម បាន​បើក​ប្រយុទ្ធ​គ្នា ស៊ីសាច់ហុតឈាម ខ្លះ​អ្នក​ដំបង ខ្លះ​មាន​ដាវ​ដេញ​កាប់​គ្នា​ប្រសាច​ពេញ​ផ្លូវ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ និង៣០​នាទី​យប់​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច​ផ្លូវ​បេតុង​អង្គ​តា​មិញ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ ក្មេង​ទំនើង​២​ក្រុម​មាន​គ្នា​ជិត​១០​នាក់ មិនដឹង​មកពីណា បាន​ជិះ​ម៉ូតូ​៤ ទៅ​៥​គ្រឿង ប្រដាប់​ដោយ​ដាវ​និង​ដំបង ជិះ​ដេញ​គ្នា តាម​បណ្តោយ​ផ្លូវ​អង្គ​តា​មិញ ពី​ជើង​ទៅ​ត្បូង។​

    លុះ​មកដល់​ចំណុចកើតហេតុ មាន​ក្មេង​ទំនើង​២​នាក់ ដែល​ជិះ​ម៉ូតូ ម៉ាក Suzuki Nex បាន​ផ្តួល​ម៉ូតូ​រត់ ចោល​ម៉ូតូ​តែ​ត្រូវ​ភាគី​ម្ខាង​កាប់​ម៉ូតូ​ខូ​ត​ខាត​ហើយ ទើប​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ចាកចេញ​ទៅ។​

    បន្ទាប់មក​ក៏​ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ទៅ​មើល​កន្លែងកើតហេតុ ដោយមាន​បន្សល់​ម៉ូតូ​មួយគ្រឿង​ម៉ាស Suzuki Nex ពណ៌សលាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1CQ-7665 និង​នៅក្បែរ​ម៉ូតូ​នោះ សមត្ថកិច្ច​រកឃើញ គ្រាប់កាំភ្លើង ម៉ាក K54 ចំនួន​៥​គ្រាប់​ថែមទៀត។​

    ក្រោយពេល​កើតហេតុ ដោយ​គ្មាន​អ្នកណា​ចេញមក​អះអាង​ជា​ម្ចាស់​ម៉ូតូ ទើប​សមត្ថកិច្ច​យក​ម៉ូតូ​និង​គ្រាប់កាំភ្លើង​ដែល​រកឃើញ មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​រង់ចាំ​ម្ចាស់​ម៉ូតូ​មក​ទទួលយក​ម៉ូតូ​ទៅវិញ​និង​សួរនាំ​សាច់រឿង​ដែល​កើតឡើង៕

 

មតិយោបល់