3043f2bc 32d9 4bdd ab13 f88af5756e36

ថ្លើមធំ​ឆបោក​ម៉ូតូ​"​អង្គរក្ស​"​ជិត​មួយខែ ទើបនឹង​ចាប់ខ្លួនបាន​

    កណ្តាល ៖ បុរស​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត ឆបោក​យក​ម៉ូតូ​មន្ត្រី​អង្គរក្ស​ជិត​មួយខែ ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​នា​ថ្ងៃទី​១៦​មិថុនា​ឆ្នាំ​២០១៦​ម៉ោង​៦​កន្លះ​ព្រលប់ នៅ​ចំណុច ភូមិ​ព្រែក​ថោង ឃុំ​ព្រែក​លួង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ យាន សុភាព ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្ស នៅ​ភូមិ​មេស​ប្រ​ចាន់ ឃុំ​មេ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង។​ បាត់បង់ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1CR -1974 លេខ​តួ 9204228 លេខ​ម៉ាស៊ីន​ ​9204228។​

    ចំណែក​ជនល្មើស​ឈ្មោះ ស៊ុន ហេង ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួ​ក​ជេរ​ដី​មាន​ទីលំនៅ ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល (​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៦ ខែ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ព្រឹក​កន្លងទៅនេះ​ឈ្មោះ ស៊ុន ហេង បាន​ពឹង​ជនរងគ្រោះ​ឱ្យ​ជិះ​ម៉ូតូ​ជូន​ខ្លួន​ពី​ភ្នំពេញ មក​ឃុំ​ស្វាយជ្រុំ។​

    បន្ទាប់មក​ជនរងគ្រោះ ក៏​ជិះ​ម៉ូតូឌុប​ជនល្មើស​មក​ចំណុច​ភូមិ​លើ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នៅវេលា​ម៉ោង​១២ ថ្ងៃ​ដដែល​ឈ្មោះ ​ស៊ុន ហេង បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ថា​ទុក​ជិះ​ទៅ​មើល​ដី​១​ថ្ងៃ​ពេល​ល្ងាច​យក​ឱ្យ​វិញ។ ចំណែក​ជនរងគ្រោះ​ក៏​ឱ្យ​ម៉ូតូ​ទៅ​ជនល្មើស​ជិះ ដល់ពេល​កំណត់​ជនល្មើស មិនបាន​យក​ម៉ូតូ​ឲ្យ​ជនរងគ្រោះ​ឡើយ​ហើយ​គេចខ្លួនបាត់​រហូត​។​

    ប៉ូលិស​បន្តថា លុះ​នៅ​ថ្ងៃទី១៩​ ឧសភា​ ឆ្នាំ​២០១៦ ជនល្មើស​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ បាន​ប្រាក់​ចំនួន ៦០០$។​ ​រហូតដល់​ថ្ងៃទី​១២​ មិថុនា ​ឆ្នាំ២០១៦ ​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​ជនរងគ្រោះ​បានឃើញ​ជនល្មើស នៅ​ចំណុច​ភូមិ​ព្រែក​ថោង​ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ហើយ​បាន​ឃាត់ខ្លួន ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​លួង ហើយ​កម្លាំង​ប៉ុស្តិ៍​បាន​បញ្ជូនបន្ត​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ត​ចាត់ការ​តាម​នីតិវិធី ៕


មតិយោបល់