adverise with khmeread 1

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​បាន​អំពាវនាវ​ឱ្យ​ហាមឃាត់​ការសេព​គ្រឿង​ស្រវឹង​បន្ទាប់ពី​អំពើ​ហឹ​ង្សា​នៅ​ទីក្រុង Marseille

​    ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​បាន​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​និង​អង់គ្លេស​បន្ទាប់ពី​អំពើ​ហឹ​ង្សា​បានកើត​ឡើង​នៅ​ទីក្រុង Marseille ហើយ​បាន​ជំរុញ​ដល់ទី​ក្រុង​ដែល​ប្រារព្ធ​យូរ៉ូ​ឱ្យ​ពិចារណា​ហាមឃាត់​ការសេព​គ្រឿង​ស្រវឹង​អំឡុង​ថ្ងៃ​ប្រកួត​។​

​    ​លោក Bernard Cazeneuve បាន​និយាយ​ពី​សារៈសំខាន់​នៃ​មេ​ប៉ូលិស​នៅក្នុង​ទីក្រុង​ទទួល​ការប្រកួត​ទាំង​ប្រាំបួន​ឱ្យ​ចាត់វិធានការ​ដើម្បី​ចៀសវាង​ការលក់ ការប្រើប្រាស់​និង​ការដឹកជញ្ជូន​គ្រឿង​ស្រវឹង​នៅមុន​និង​ចំ​ថ្ងៃ​ការប្រកួត​។​

​    ​គាត់​បាន​និយាយថា "​វា​ជាការ​ចាំបាច់​ដាច់ខាត​ដែល​សហព័ន្ធ​បាល់ទាត់​ជាតិ​ទាំងឡាយ​ត្រូវ​ទទួល​ទណ្ឌកម្ម ចំពោះ​ការដែល​អ្នកគាំទ្រ​ខ្លួន​បង្កើត​ឧបទ្ទវហេតុ​ក្នុង​ចរិត​បែបនេះ​នៅក្នុង​និង​ក្រៅ​កីឡដ្ឋាន​"​។​

​    ​គាត់​បាន​បន្ថែមថា នរណាម្នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ចំពោះ​ការបង្ក​អំពើហិង្សា​អាច​ត្រូវបាន​ហាម​មិន​ឱ្យចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​ទាំងអស់ តំបន់​អ្នកគាំទ្រ​និង​ទីសាធារណៈ​ដែល​ទទួល​ការប្រកួត​យូរ៉ូ ២០១៦៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់