adverise with khmeread Cb9abd83 09a1 4ac1 82a3 14d16ecb631e

ចោរ​ប្រដាប់អាវុធ​ចូល​ប្លន់​ក្នុងផ្ទះ យក​អស់ប្រាក់ ៧​ម៉ឺន​ដុល្លារ និង​អលង្ការ​មួយចំនួន​

    កណ្តាល ៖ ប្រាក់៧​ម៉ឺន​ដុល្លារ និង គ្រឿងអលង្ការ​មួយចំនួន ត្រូវបាន​ក្រុមចោរ​ប្រដាប់​ដោយ​អាវុធ​ចូល​ភ្ជង់​ប្លន់​ដល់​ក្នុងផ្ទះ​កាលពី​វេលា​ម៉ោង១​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ផន វ​ណ្ណី អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ ចំណែកឯ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស មាន​គ្នា​៣​នាក់ ប្រដាប់ ដោយ​អាវុធខ្លី​២​ដើម​(​គេចខ្លួនបាត់​) ក្រោយពី​ធ្វើ​សកម្មភាព​ចង់​និង​ភ្ជង់​ប្លន់​រួច។​

    ប្រភព​បន្តថា ក្នុងនោះ​សម្ភារៈ​បាត់បង់ រួមមាន​៖១-​លុយ​ដុល្លា​ចំនួន​៧ម៉ឺ​ន​ដុល្លារ ២-​ខ្សែក​មាស​មួយ​តម្លឹង​មួយ​ជី និង ៣-​ចិញ្ចៀនមាស​មួយ​តម្លឹង ។​

    បច្ចុប្បន្ន កម្លាំង​អាវុធហត្ថ កម្លាំង​ប៉ូលិស​ស្រុក​មុខកំពូល​និង ជំនាញ​អាវុធហត្ថ​ខេត្តកណ្តាល​កំពុង​ស្រាវជ្រាវ​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់៕

adverise with khmeread

មតិយោបល់