adverise with khmeread Rtx2friu

ម្តាយ​តក់​ស្ល​ត់​ពេល​ឃើញ​កូន​ផ្ញើ​សារ​ដ៏​រន្ធត់​ពី​ក្លឹប​រាត្រី​ដែលមាន​ការសម្លាប់​រង្គាល​នៅ​អាមេរិក

    ​ម្ដាយ​ម្នាក់​ក្នុង​ទីក្រុង Orlando បានទទួល​សារ​រន្ធត់​មួយ​ពី​កូនប្រុស​របស់គាត់ ខណៈ​កូនប្រុស​របស់គាត់​ត្រូវបាន​គេ​ចាប់​ជា​ចំណាប់ខ្មាំង​ខាងក្នុង​ក្លឹប​រាត្រី Pulse កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​    ​មនុស្ស ៥០ នាក់​ត្រូវបាន​សម្លាប់ និង​៥៣ នាក់​រងរបួស នៅពេល​ខ្មាន់កាំភ្លើង​ឈ្មោះ Omar Mir Seddique Mateen វ័យ ២៩ ឆ្នាំ​បាន​បាញ់រះ​ក្នុង​ក្លឹប​រាត្រី​នោះ​។ Mateen ត្រូវបាន​សម្លាប់​បន្ទាប់​ពី​បាញ់​តតាំង​ជាមួយនឹង​ប៉ូលិស​។​

​    ​លោកស្រី Mina Justice និយាយថា Eddie វ័យ ៣០ ឆ្នាំ​ជា​កូនប្រុស​គាត់​បាន​ផ្ញើ​សារ​មួយចំនួន ខណៈដែល​គាត់​បាន​លាក់ខ្លួន​ក្នុង​បន្ទប់ទឹក​ស្រី​។​

​    ​សារ​នោះ​សរសេរថា "​ម៉ាក់​អើយ កូន​ស្រឡាញ់​ម៉ាក់​។ ក្នុង​ក្លឹប​ពួកគេ​កំពុង​បាញ់បោះ​។ កូន​ជាប់​ក្នុង​បន្ទប់ទឹក​។ វា​កំពុង​ដើរមករ​កកូន​ហើយ​។ កូន​ច្បាស់​ជា​ស្លាប់​ហើយ​"​។​

​    ​Justice បាន​ប្រាប់​ទៅកាន់​ទូរទស្សន៍ WFTV ថា​សារ​បន្ទាប់​គឺ "​វា​ចាប់​ពួកយើង​ហើយ​។ វា​នៅទីនេះ​ជាមួយ​ពួកយើង​។ នេះ​ជាការ​សន្ទនា​លើកចុងក្រោយ​ហើយ​ម៉ាក់​"​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​ថា​តើ Eddie ស្លាប់​ឬ​រស់ក្នុង​ការសម្លាប់រ​ង្គា​ល​នេះ​៕

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់