adverise with khmeread C1 1008413 620x413

អូឡាំពិក​ជំងឺ​! រកឃើញ "​កំពូល​បាក់តេរី​" ស៊ាំ​ថ្នាំ​ផ្សះ​នៅ​ទីក្រុង​រី​យ៉ូ ដែល​រៀបចំ​កីឡា​អូឡាំពិក​

    ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​កំពូល​បាក់តេរី​ស៊ាំ​ថ្នាំ​ផ្សះ​នៅ​ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង​រី​យ៉ូ ជាទី​ក្រុង​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ក្នុង​ព្រឹត្តិការណ៍​ហែល​ទឹក​ក្នុង​អាងទឹក​មួយ ដែលជា​កន្លែង​អត្ត​ព​លិ​ក​នឹង​ប្រកួតប្រជែង​គ្នា​នៅពេល​ការប្រកួត​ចាប់ផ្ដើម​នៅ​ថ្ងៃទី ៥ ខែសីហា​។ នេះ​បើតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃ​ចន្ទ​នេះ​។ 

​    ​ការរកឃើញ​ពី​ការសិក្សា​មិនបាន​ចេញផ្សាយ​ចំនួន ២ នេះ​បាន​បង្ការ​ការព្រួយបារម្ភ​ក្នុងចំណោម​អ្នកទេសចរ​ដែល​នឹង​មក​ចូលរួម​កីឡា​ដ៏​ល្បីល្បាញ​នេះ​នៅ​រី​យ៉ូ​។ ហើយ​ការសិក្សា​ទាំងនេះ​ក៏បាន​បង្កើន​ចំនួន​តំបន់​ជាច្រើន​ដែល​បាន​ឆ្លង​មេរោគ​នេះ ដែល​ធម្មតា​ឃើញ​មានតែ​ក្នុង​មន្ទីរពេទ្យ​នោះ​។​

​    ​ពួកគេ​ក៏​បារម្ភ​ខ្លាំង​ផងដែរ​ថា ផ្លូវ​បង្ហូរ​ទឹកលូ​គឺ​មិន​សុវត្ថិភាព​ទេ​។​

​    ​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​របស់​ទីក្រុង​រី​យ៉ូ​រុញឱ្យ​សួរ​អំពី​បញ្ហា​គុណភាព​ទៅ​អាជ្ញាធរ​ទឹក​ប្រេ​ស៊ី​ល​ទៅ​។​

​    ​ភ្នាក់ងារ​បរិស្ថាន Inea របស់​រដ្ឋ Rio និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​ក្នុង​អ៊ីមែល​ថា ខ្លួន​ធ្វើតាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការ​តេស្ត​សុវត្ថិភាព​ទឹក​នៅ​តំបន់​កម្សាន្ត ដោយ​មិន​បញ្ចូល​ការស្វែងរក​កំពូល​បាក់តេរី​នោះទេ​។ 

​    ​ការសិក្សា​ពីរ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន Interscience Conference on Antimicrobial Agents and Chemotherapy ក្នុង​ទីក្រុង San Diego បង្ហាញថា វត្តមាន​របស់​កំពូល​បាក់តេរី​នេះ​កើត​មាននៅ​ឆ្នេរ​ខ្សាច់ ៥ របស់​ទីក្រុង​រី​យ៉ូ​ក្នុងនោះ​រួមមាន​ឆ្នេរ​ខ្សាច់ Copacabana ជា​កន្លែង​សម្រាប់​បើក​ការប្រកួត​កីឡាហែលទឹក​ប្រភេទ​ទ្រី​យ៉ា​ថ្លុ​ន​។ ហើយ​បួន​ទៀត​គឺ​នៅ​ឆ្នេរ Ipanema, Leblon, Botafogo និង Flamengo​។​

​    ​កំពូល​បាក់តេរី​នេះ​អាច​បង្ក​ជំងឺ​តម្រងនោម​ពិបាក​ព្យាបាល ជំងឺ​ក្រពះ​ពោះវៀន ជំងឺ​សួត និង​មេរោគ​ឈាម ព្រមទាំង​ជំងឺរលាកស្រោមខួរ​។ ស្ថាប័ន CDC និយាយថា​ការសិក្សា​បង្ហាញថា​កំពូល​បាក់តេរី​នេះ​បានសម្លាប់​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន ពាក់កណ្តាល​៕

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread

មតិយោបល់