adverise with khmeread First aid kit main image

សម្ភារៈសម្រាប់សង្គ្រោះបឋម

ជាការ​ពិតណាស់​សម្រាប់​ជីវិត​រស់នៅ​របស់​មនុស្ស​យើង​តែងតែ​ជួបនឹង​ភាព​រីករាយ​ព្រម​និង​ទុក្ខសោក​ដោយ​ជៀស​មិន​ផុត​។ ថ្វីបើ​បែបនេះ​ក៏ពិតមែន​ដើម្បី​បញ្ជៀ​សរាល់​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​ខ្មែរ​រីដ​នឹង​បង្ហាញ​ប្រាប់​ពី​សម្ភារៈ​សម្រាប់​សង្គ្រោះ​បឋម ដែល​ងាយ​នឹង​រក​ដាក់​តាម​ខ្លួន​ក្នុងការ​ធ្វើដំណើរ​ជិត​ឬ​ឆ្ងាយ :
•​    ​បង់​យឺត​រុំ​របួស (Gauze Bandage/Elastic Bandage)
•​    ​បង់​បិទ​ដំបៅ (Clear Plaster)
•​    ​ស្រោមដៃ (Glove)
•​    ​កន្ត្រៃ (Scissor)
•​    ​កំ​ប្រេ​ស (Sterilized Compress)  
•​    ​ក្រណាត់​រាង​ត្រីកោណ​
•​    ​ស្ក​ត់បិទ​របួស (Cloth Tap)
•​    ​អាល់កុល​
•​    ​សាប៊ូ​
​ក្នុងករណី​ចាំបាច់​យើង​អាចមាន​ថ្នាំពេទ្យ​បឋម​ដែល​អាច​ប្រើប្រាស់​ដោយ​ពុំមាន វេជ្ជបញ្ជា​ដូចជា :
•​    ​ថ្នាំ​បំបាត់​ការឈឺចាប់ Paracetamol
•​    ​ស្ត្រា​យ​បាញ់​បំបាត់​រលាក Pan The Nol Spray (​ទឹក​ក្តៅ រលាកភ្លើង ។​ល​៕)
•​    ​ទឹក​ថ្នាំ​ក្រហម (Povidine) ឬ​សេរ៉ូម​ប្រៃ​
​បញ្ជាក់ៈ សម្ភារៈ​ទាំងនេះ​សំរាប់​ករណី​សង្គ្រោះ​បឋម​តែប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់