adverise with khmeread 1

​ប្រេ​ស៊ី​ល​ធ្លាក់​ពី Copa America ដោយសារ​អាជ្ញាកណ្តាល​នាំគ្នា​ធ្វើ​ស៊ី​

​    ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បាន​ខ្ចាយ​ចេញពី​ក្របខ័ណ្ឌ Copa America ដ៏​អយុត្តិធម៌​បន្ទាប់ពី​ប្រទេស​ប៉េ​រូ​បាន​យកឈ្នះ​ដោយ​លទ្ធផល ១-០ ដែល​ធ្វើបាន​ដោយ​កីឡាករ Ruidiaz ។​

​    ​បន្ទាប់ពី​កីឡាករ Andy Polo បាន​អូស​បាល់​ពី​ស្លាប​ស្តាំ​នៅ​នាទី​ទី ៧៥ រូបគេ​ក៏បាន​វាយ​កាត់​ចូលទៅ​តំបន់​គ្រោះថ្នាក់ ហើយ​កីឡាករ Ruidiaz ក៏បាន​ប្រើ​ដៃ​ទះ​បាល់​បញ្ចូល​ទី​ខណៈ​ក្រុម​កីឡាករ​ប្រេ​ស៊ី​ល​បាន​តវ៉ា​លោក​អាជ្ញាកណ្តាល Andres Cunha និង​អាជ្ញាកណ្តាល​ខ្សែបន្ទាត់​។​

​    ​ទោះយ៉ាងណា មន្ត្រី​អាជ្ញាកណ្តាល​បានសម្រេច​ចិត្ត​ច្រានចោល​គ្រាប់​បាល់​នោះ​រហូតដល់​ក្រុម​កីឡាករ​ប៉េ​រូ​ចូលមក​តវ៉ា​ដែរ ដែល​បាន​ចំណាយពេល​អស់ពីរ​នាទី ទើប​បង្ខំចិត្ត​ឱ្យ​អាជ្ញាកណ្តាល​សម្រេចចិត្ត​ពិភាក្សា​ជាមួយ​ភាគី​ទី​បី​ដ៏​សម្ងាត់​តាមរយៈ​កាស​។​

​    ​ក្រោយ​និយាយ​គ្នា​រួច អាជ្ញាកណ្តាល​ក៏បាន​សម្រេចចិត្ត​ឱ្យ​គ្រាប់​បាល់​ទៅ​ប្រទេស​ប៉េ​រូ​។ មានការ​ចោទសួរ​ថា​តើ​ភាគី​ទី​បី​ដែល​លោក Andres Cunha បាន​និយាយ​ជាមួយ​នោះបាន​មើល​វីដេអូ Highlight ឬ​យ៉ាងណា ព្រោះ​ប្រសិនបើ​បុគ្គល​នោះបាន​មើល​ច្បាស់​ជា​មិន​ផ្តល់​ការសម្រេចចិត្ត​បែបនេះ​ទេ​។​

​    ​ជ័យជម្នះ​របស់​ប៉េ​រូ​បាន​ជួយ​ឱ្យ​ពួកគេ​ឈរ​នៅ​លេខ​មួយ​ក្នុង​ពូ​ល B ដែល​ពួកគេ​នឹង​ប៉ះ​កូ​ឡុំ​ប៊ី​ក្នុង​វគ្គ ១/៤ ស្របពេល​ប្រទេស​អេ​ក្វា​ឌ័​រ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​ពីរ​ហើយ​ប្រេ​ស៊ី​ល​នៅ​លេខ​បី​៕

 

adverise with khmeread

មតិយោបល់