adverise with khmeread 286c6790 a86c 4d5d a111 3a1b12ffd8a1

ហ្គេម​បាញ់​ត្រី ១៣​ទីតាំង​ទូទាំង​ក្រុងព្រះសីហនុ ត្រូវបាន​ប្រកាស​ឱ្យបិទ

    ព្រះសីហនុ ៖ រយៈពេល​៥​ថ្ងៃក្រោយ​ថ្ងៃ​ប្រកាស​ហ្គេម​បាញ់​ត្រី១៣​ទីតាំង ត្រូវបាន​បិទ​ទាំងស្រុង​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ (រយៈពេល ៥​ខែ​ពេញ​នេះ មិនមាន​ហ្គេម​បាញ់​ត្រី​នៅ​ក្រុងព្រះសីហនុ)។​ ប៉ុន្តែ​យៈ​ពេល​២-៣​ថ្ងៃនេះ មាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​គេ​លួច​បើ​ក​ហ្គេម​បាញ់​ត្រី ១​កន្លែង នៅផ្ទះ​លេខ​៦ ភូមិ​២ សង្កាត់​លេខ​២ បើក​លេង​ធម្មតា​។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​អាជ្ញាធរខេត្ត​បានឱ្យ​លោក​អភិបាលរងក្រុងទៅពិនិត្យ និង​តាមដាន​ដោយ​សម្ងាត់។ ​ជា​លទ្ធផល​ពិតជា​មាន​លួច​បើក​លេង​ហ្គេម​បាញ់​ត្រី​ដូច​ការ​ផ្តល់ព័ត៌មានរ​បស់​ប្រជាពលរដ្ឋ​មែន។​

    នៅ​រសៀល​ថ្ងៃអាទិត្យទី១២ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋបាល​ក្រុង បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខាង​លើ ដោយ​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង និង​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី៤​គ្រឿង យកមក​រក្សាទុក​នៅ​សាលាក្រុង។​

    សូមបញ្ជាក់ថា ម្ចាស់​ហ្គេម​បាញ់​ត្រី​ទាំង១៣​ទីតាំង ត្រូវបាន​រដ្ឋបាល​ក្រុង បាន​អ​ញ្ជើញ​មក​សាលាក្រុង ដើ​ម្បី​ណែនាំ ផ្សព្វផ្សាយ អប់រំ និង​បាន​ឲ្យ​ធ្វើកិច្ចសន្យា​ជាមួយ​រដ្ឋបាល​ក្រុង លើក​ទី​១ ដែលមាន៩​ចំណុច​ដូចខាងក្រោម ៖ ១. មិន​អនុញ្ញាត​ឱ្យ​លេង​ជា​លក្ខណៈ​ល្បែង​ស៊ីសង់ គឺអាច​លេង​ជាការ​កំសាន្ត ប្តូរ​យក​រង្វាន់​ និង​សម្ភារៈ​ប្រើ​ប្រាស់, ២. ត្រូវមាន​ច្បាប់​អនុញ្ញាត​ឱ្យបើក, ៣. មិន​អនុញ្ញាត​ឱ្យ​សិស្ស​ពាក់​ឯកសណ្ឋាន​ចូល​លេង, ៤. មិន​អនុញ្ញាត​ឱ្យ​ក្មេង​អាយុ​ក្រោម១៨​ឆ្នាំ ចូល​លេង, ៥. មិន​អនុញ្ញាតឱ្យ​បើ​កលើស​ពី​ម៉ោង៧​យប់,  ៦. មិន​អនុញ្ញាត​ឱ្យបើក​ជិត​សាលារៀន, ៧. មិន​អនុញ្ញាត​ឱ្យ​យក​ទីតាំង​ប្រើ​ប្រាស់ និង​ជួញដូរ​គ្រឿងញៀន, ៨. ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ និង​ជំនាញ​ករណី​មាន​អ្វី​មិន​ប្រក្រតី និង៩. ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ដើ​ម្បី​បង្ក្រាប​បទ​ល្មើ​ស​ខុសច្បាប់​។​

    ប៉ុ​ន្តែ​ក្រោយពី​ធ្វើ​កិច្ចសន្យា​លើ​ក​ទី​១ ម្ចាស់​ទីតាំង​ហ្គេម​បាញ់​ត្រី​ទាំង១៣​ទីតាំង​មិន​អនុវត្តតាម​កិច្ចសន្យា​លើ​ក​ទី​១​ស្រប​ពេលដែល​ប្រជាពលរដ្ឋ និង​អាណាព្យាបាល​នៃ​សិស្ស​បាន​សំណូមពរ​មក​ខ្ញុំ ឱ្យ​មាន​វិធានកា​រលើ​ហ្គេម​បាញ់​ត្រី។​

    ទើ​ប នៅ​ថ្ងៃទី​០៨ មករា ២០១៦ អាជ្ញាធរខេត្ត​ប្រកាស​ប្តេជ្ញា​បិទ​ហ្គេម​បាញ់​ត្រី​ទូទាំង​ក្រុង ដោយ​យក​តួនាទី​ជាដើម​ទុន បើ​បិទ​មិនបាន លោក​នឹង​ចុះ​ចេញពី​តំណែង។ បន្ទាប់មក នៅ​ថ្ងៃទី​១៣ មករា ២០១៦ រដ្ឋបាល​ក្រុង​បាន​អ​ញ្ជើញ​ម្ចាស់​ទីតាំង​ហ្គេម​បាញ់​ត្រី ជា​លើ​ក​ទី​២ ដើ​ម្បី​ជម្រាប​ប្រាប់​ពី​មូលហេតុ​បិទ ដោយសារ​បងប្អូន​មិន​អនុវត្តតាម​កិច្ចសន្យា​លើក​ទី​១ និង​ស្របពេល​ទទួលបាន​សំណូមពរ​ពី ប្រជាពលរដ្ឋ ដូច្នេះ​រដ្ឋបាល​ក្រុង ត្រូវតែ​បិទ​ទាំងស្រុង។​ ​ក្រោយពី​ការ​ស្តាប់​ចប់ ម្ចាស់​ទីតាំង​ទាំង ១៣​ទីតាំង​យល់ព្រម​បិទ។​

    ដើ​ម្បី​ជាការ​លើ​ក​ទឹកចិត្ត រដ្ឋបាល​ក្រុង បាន​ធ្វើ​លិខិត​ថ្លែងអំណរគុណ​ទៅ​ម្ចាស់​ទីតាំង​ហ្គេម​បាញ់​ត្រី​ទាំង១៣​ទីតាំង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់