adverise with khmeread 1

បើក​ឥត​អាសូរ​! ពិធីករ​ទូរទស្សន៍ BBC ក្អួត​ចង់​ស្លាប់​ខ្លួន បន្ទាប់ពី​សាក​ល្បឿន​រថយន្ត​ជាមួយ​អ្នក​ប្រណាំង​អាជីព​

    ​វគ្គ​ទី​បី​នៃ​កម្មវិធី​សាកល្បង​កម្រិត​ល្បឿន​រថយន្ត Top Gear បាន​ចាក់ផ្សាយ​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍ BBC Two កាលពី​យប់​ថ្ងៃអាទិត្យ ខណៈដែល Chris Evans បាន​បង្កឱ្យមាន​រិះគន់​មកលើ​លោក​នៅលើ​បណ្តាញ​សង្គម Twitter ម្តងទៀត ក្រោយពី​ការចាក់ផ្សាយ​កម្មវិធី​មួយ​នេះ​។​

​    ​តារា​ប្រចាំ​កម្មវិធី Top Gear វ័យ ៤៩​ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី​រថយន្ត​ដោយ​ស្ថិតក្នុង​អា​ការៈពុល​ក្អួត បន្ទាប់ពី​បានធ្វើ​ដំណើរ​វិលជុំ​ទៅវិញទៅមក​ដោយ​អ្នក​ប្រណាំង​រថយន្ត Sabine Schmitz ។​

​    ​ដោយបាន​ស្ថិតនៅក្នុង​រថយន្ត Audi R8 V10 ដែលមាន​ល្បឿន​លឿន​ដូច​រន្ទះ​ក្នុងនាម​ជា​អ្នកដំណើរ ជាមួយនឹង​អតីត​អ្នក​ប្រណាំង​រថយន្ត​អាជីព Sabine Schmitz លោក Evans បាន​ក្អួតចង្អោរ​មើលទៅ​ពិតជា​អាណោចអាធ័ម​ជាទីបំផុត​។​

​    ​ខណៈដែល​គាត់​ចាប់ផ្តើម​បរាជ័យ​ក្នុងការ​ឆ្ពោះ​ដំណើរ​ទៅមុខ ភ្លាមនោះ​គាត់​បាន​ស្រែកថា "​ឈប់​! មេត្តា​ឈប់​ភ្លាម​ទៅ​!

​    ​Sabine បាន​តប​ថា "​សូម​ចេញទៅ​ក្រៅ​!" ហើយ​នាង​បាន​បន្តថា "​ហេតុអ្វី​គឺជា​ពណ៌​ក្រហម​?"​។

​    ​គាត់​ក៏បាន​បញ្ជាក់​មូលហេតុ​ដែល​ធ្វើឱ្យ​គាត់​ក្អួត​ពណ៌​ក្រហម គឺ​មកពី​គាត់​ទទួលទាន​ស្ត្រ​បឺ​រី​តាំងពីព្រឹក​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់