adverise with khmeread 6bff0f4a bd2d 487d 882f 8104280c45e8

បញ្ជូន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​១៣ មិថុនា​នេះ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន បន្ទាប់ពី​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី​១១ ​ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​កន្លងទៅនេះ​នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៥៤ ភូមិ១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​គឹម ស្រី​ស្រស់ ហៅ​ស្រស់ ភេទ​ស្រី ​អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ វត្ថុតាង​ចាប់យក​រួមមាន​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៨​កញ្ចប់ ក្នុងនោះ​០៧​កញ្ចប់​តូច និង​០១​កញ្ចប់​ធំ (​សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​ទឹកកក) ដែល​ដាក់​ក្នុង​កញ្ចប់​បារី FINE និង​ទូរស័ព្ទដៃ​ម៉ាក NOKIA 220​ មួយគ្រឿង។​

    ប៉ូលិស​បន្តថា ដំបូង​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កំរិតធ្ងន់​និង​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ មាន​គ្រឿងញៀន​ប្រភេទ​ទឹកកក​ជាប់​ខ្លួន​ចំនួន​០៨​កញ្ចប់ ក្នុងនោះ​០៧​កញ្ចប់​តូច​និង​០១​កញ្ចប់​ធំ​នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៥៤ ភូមិ ១៤ សង្កាត់​បឹងកក់​ទី​១ រួច​បញ្ជូនទៅ​ខណ្ឌ។​

    បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​កសាង​រឿង​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់