adverise with khmeread Thevoicetop8results christinagrimmie

គ្រួសារ​ឃាតករ​ដែល​សម្លាប់​អតីត​តារាចម្រៀង The Voice នាង Christina Grimmie ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​

    ​ក្រុមគ្រួសារ​របស់​ឃាតករ Kevin James Loibl បានចេញ​មុខមក​ផ្ញើ​សារ​រំលែក​ទុក្ខ​របស់​ពួកគេ​ទៅដល់​ក្រុមគ្រួសារ​របស់ Christina Grimmie​។​

​    ​ក្រុមគ្រួសារ​របស់ Kevin វ័យ ២៧​ឆ្នាំ​ដែល​បាន​បាញ់សម្លាប់​តារាចម្រៀង​វ័យ ២២​ឆ្នាំ បន្ទាប់ពី​ការសម្តែង​ការប្រគុំ​តន្ត្រី​របស់​នាង​ក្នុង​ទីក្រុង Orlando កាលពី​ថ្ងៃ​សុក្រ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បំពាក់​សញ្ញា​មួយ​នៅលើ​ទ្វារផ្ទះ​ដែល​ស្ថិតនៅ​ទីក្រុង St Petersburg រដ្ឋ​ផ្លរីដា​របស់​ពួកគេ ដែល​បានបញ្ជាក់​ពី​អារម្មណ៍​សោកស្តាយ​ទៅលើ​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​រន្ធត់​មួយ​នេះ​។​

​    ​អ្នកកាសែត​ស្រី​ឈ្មោះ Tamara Lush បាន​ចែកចាយ​រូបភាព​នៃ​សញ្ញា​មួយ​នោះ ដែលមាន​អត្ថន័យ​ថា "​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការបាត់បង់​ញាតិសន្តាន មិត្ត និង​អ្នកគាំទ្រ​របស់ Christina Grimmie ដែល​ពោរពេញ​ទៅដោយ​ទេ​ព្យ​កោសល្យ​គួរឱ្យ​ស្រឡាញ់​។ គ្មាន​មតិ​អ្វី​ផ្សេង​ទៀតឡើយ (sic)"​។​

     ​ចំណងជើង​នៅលើ​រូបថត​របស់​អ្នកកាសែត​ស្រី​រូបនេះ​បាន​សរសេ​បញ្ជាក់ថា "​កំណត់ចំណាំ​នៅលើផ្ទះ​របស់​ក្រុមគ្រួសារ​របស់លោក Kevin Loibl ក្នុង​ទីក្រុង St. Pete  គាត់​ជា​ឃាតករ​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​ជា​អ្នក​សម្លាប់ Christina Grimmie"៕

 

adverise with khmeread
ប្រភព៖ Bang

មតិយោបល់