adverise with khmeread 1

ចិន​គ្រោង​វះកាត់​ប្តូរ​រាងកាយ​មនុស្ស​ជា​លើកដំបូង​បង្អស់​ក្នុង​ពិភពលោក​

​    ​កាលពី​ប្រាំមួយ​ឆ្នាំមុន លោក Wang Huanming បាន​ពិកា​ពី​ក​ចុះក្រោម​បន្ទាប់ពី​លេង​ចាប់​បោក​គ្នា​ជាមួយ​មិត្តភក្តិ​។ នៅថ្ងៃនេះ គាត់​សង្ឃឹមថា គាត់​នឹង​អាច​ដើរ​ម្តងទៀត​ជាមួយ​រាងកាយ​ថ្មី​សម្រាប់​ក្បាល​របស់គាត់​។ នេះ​បើ​ផ្អែក​តាម​អត្ថបទ​របស់​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃ​ចន្ទ​នេះ​។​

​    ​លោក Wang វ័យ ៦២ ឆ្នាំ ដែលជា​កម្មករ​ចូលនិវត្តន៍​នៅ​ក្រុមហ៊ុន​ឧស្ម័ន គឺ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​មួយចំនួន​ក្នុងប្រទេស​ចិន​ដែល​ស្ម័គ្រចិត្ត​សម្រាប់​ការវះកាត់​ប្តូរ​ខ្លួន​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ហា​ប៊ី​ន​។​

​    ​ទោះយ៉ាងណា អ្នកជំនាញ​ជុំវិញ​ពិភពលោក​និង​ប្រទេស​ចិន​បាន​រិះគន់​ពី​កម្រិត​នៃ​វិជ្ជាជីវៈ​និង​វិទ្យាសាស្ត្រ​អនុវត្តន៍​។​

​    ​លោក​វេជ្ជបណ្ឌិត Huang Jiefu អតីត​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ចិន បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​កាលពី​ខែវិច្ឆិកា​ថា នៅពេលដែល​ឆ្អឹងខ្នង​ត្រូវបាន​កាត់ កោសិកា​ប្រសាទ "​មិនអាច​ត្រូវបាន​ត​ភ្ជាប់ ដូច្នេះ​តាមបែប​វិជ្ជា​សាស្ត្រ វា​មិនអាច​ទៅរួច​នោះទេ​"​។​

​    ​លោក​បាន​បន្ថែម​ទៀ​ថា "​តាម​ក្រមសីលធម៌ វា​មិនអាច​ធ្វើ​ទៅរួច​បានទេ​។ តើ​អ្នក​អាច​យក​ក្បាលមនុស្ស​ម្នាក់​ទៅ​ដា​ក់លើ​ខ្លួន​មនុស្ស​ម្នាក់ទៀត​យ៉ាងដូចម្តេច​?"​។​

​    ​នៅពេល​ត្រូវបាន​សួរ​ឱ្យ​បញ្ចេញយោបល់ គណៈកម្មការ​សុខាភិបាល​ចិន​បាន​និយាយថា ក្រុមគ្រូពេទ្យ​វះកាត់​ត្រូវបាន​តម្រូវឱ្យ​អនុ​ឡោម​តាម​ទំនួល​ខុសត្រូវ​ផ្នែក​ក្រមសីលធម៌​ដែល​បានចែង​ក្នុង​ច្បាប់​ស្តីពី​ការប្តូរ​សរី​រាង​មនុស្ស​របស់​ចិន​។​

​    ​ចំពេល​ដែលមាន​ភាពមិន​ប្រាកដប្រជា​ផ្នែក​វេជ្ជសាស្ត្រ​និង​វិជ្ជាជីវៈ លោក Wang និង​គ្រួសារ​របស់គាត់​នៅតែ​សង្ឃឹម​ខ្ពស់​ចំពោះ​ការវះកាត់​នេះ​។​

​    ​ប្អូនស្រី​របស់គាត់​បាន​និយាយថា "​ការវះកាត់​ដែល​មិនអាច​ទៅរួច​នេះ​ប្រហែលជា​ជួយសង្គ្រោះ​យើង​បាន​"៕

ប្រភព៖ straitstimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់