adverise with khmeread B7d66b63 751c 4577 9d59 1454f0fe7866

ចោរ​ព្រហើន​! សៀត​កាំភ្លើង​សំ​ញ៉ែ​ង​ចំ​ប៉ូលិស​ដេញចាប់​បានជា​មុខសញ្ញា​ប្លន់​សោះ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ពងទឹក​បាន​ដេញ ប្រផាប់​ប្រ​ផី​ង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​បាន​ម្នាក់​កាលពី​វេលា​ម៉ោង​៨​ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ​ខែមិថុនា ឆ្នាំ២០១៦​ស្ថិ​ត​នៅ​ភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡាង ខ​ណ្ខ​ដង្កោ ពេល​ចាប់បាន​ទើប​ដឹងថា​"​ជា​មុខសញ្ញា​ប្លន់​" ដែល​ប៉ូលិស​កំពុង​រកមុខ។​

    ប៉ូលិស​បានឱ្យដឹងថា ដំបូង​ជន​ស​ង្ស​យ័​ខាងលើ​បាន​ចេញពីផ្ទះ​សំណាក់​យីហោ​សុវណ្ណនី នៅ​ផ្លូវជាតិ​៣ ភូមិ​វត្ត​ស្លែង សង្កាត់​ពង​ទឺ​ក ខណ្ឌដង្កោ ខណៈពេលដែល​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ពងទឹក​ល្បាត​ក៏​ប្រទះឃើញ​ជន​ស​ង្ស​យ័​ខាងលើ​ស្លៀកពាក់​ឈុតខ្មៅ សៀត​កាំភ្លើង​នៅ​ចង្កេះ​ហើយ​ជិះ​ម៉ូតូ​សង់​កូរ៉េ​អត់​ស្លាក​លេខ​ចេញពីផ្ទះ​សំណាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ សំដៅទៅ​រង្វង់​មូល​ចោមចៅ​គោលបំណង​ជួប​បក្ខពួក​ដែល​កំពុង​រង់ចាំ​។​ ពេលនោះ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​តាម​ឃាត់​ឱ្យ​ឈប់​តែ​ជន​អាវខ្មៅ​ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម​ម៉ាក​K59​នេះ​មិន​ព្រម​ឈប់​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន។​

    លោក​វរសេនីយទោ ជឹម​ស៊ី​ថា​អធិការ​ខណ្ឌដង្កោ​បាន​បញ្ជា​កម្លាំង​ធ្វើការ​ពួនស្ទាក់​ដេញតាម​ចាប់​ឃាត់ខ្លួន​បាន​នៅ​ម្តុំ​វាលស្រែ​ក្នុងភូមិ​តាំង​រនាម​សង្កាត់​ប្រទះ​ឡាង​ខណ្ឌដង្កោ​ឡោម​ព​ទ្ធ័​ចាប់​ជនសង្ស័យ​ខាងលើ​បាន​បោះ​កាំភ្លើង​ចោល​ទៅក្នុង​វាលស្រែ​ដែលមាន​ទឹក​និង​ស្មៅ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ប៉ែន រស្មី​ ហៅ​ស្មី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​នៅ​ភូមិ​សន្លង់​ឃុំ​ទឹកល្អក់​ស្រុក​គង​ពិ​សី​ខេត្តកំពង់ស្ពឺ។ ក្រោយពី​បាន​ឃាត​ខ្លួន​ជ​នស​ង្ស​យ័​ខាងលើ​យកមក​សាកសួរ​អស់​យៈ​ពេល​ជាង​ពី​ម៉ោង​តែ​ជនសង្ស័យ មិន​ព្រម​សារភាព​ទើប​សមត្ថកិច្ច​ដឹក​ទៅ​កន្លែង​ជនសង្ស័យ​ដែល​បាន​បោះ​កាំភ្លើង​ចោល​នោះ​ក៏បាន​រាវរក​ឃើញ​និង​ដកហូត​បាន​មាន​ម៉ូតូ​១​គ្រឿង​ម៉ា​ក​សង់​កូរ៉េ​និង​កាំភ្លើងខ្លី​១​ដើ​ម៉ាក​K៥៩​មាន​គ្រាប់​៤, ​ប្រដាប់​កាច​សោ ក​ម៉ូតូ​២​និង​កាត​គ្រី​៤​សន្លឹក​។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​នាំមក​អធិការដ្ឋាន​ប៉ូលិស​ខ​ណ្ខ​ដង្កោ​ធ្វើកា​សាកសួរ​បន្ត​ដើម្បី​ស្វែងរក​បក្ស​ពួកវា​បន្តទៀត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់