adverise with khmeread A5e7213b 0c3b 4749 a6b2 f6ca27441cf0

រថយន្ត​ឡិច​ស៊ិ​សប​ត់ អត់​ស៊ីញ៉ូ ត្រូវ​ម៉ូតូ​បុក​ចំពាក់​កណ្តាល​រងរបួស​៣​នាក់​

    ព្រះសីហនុ ៖ មាន​បុរស​ចំនួន​០២​ក្នុងចំណោម​៣​នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស ខណៈពេលដែល​រថយន្ត​បត់​ឆ្វេង​ពុំមាន​ស៊ីញ៉ូ​ជា​សញ្ញា ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ និង​២៥​នាទី​យប់​ថ្ងៃទី​១២ ​មិថុនា​ ឆ្នាំ​២០១៦ នៅ​ចំនុច​ស្តុ​ប​៣៣៣ ស្ថិតក្នុង​ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។​

    ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា នៅវេលា​កើតហេតុ​ខាងលើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កើតឡើង​រវាង​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ យី ហុងឡេង ភេទប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រងរបួស​ធ្ងន់​រួម​ដំណើរ​ជាមួយ​យុវជន​០២​នាក់​ទៀត​ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រងរបួស​មធ្យម និង ឈ្មោះ ម៉ៅ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំមាន​ទីលំនៅ ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រងរបួស ពុំមាន​រងរបួស​នោះទេ។​

    លុះដល់​ជំ​ណុ​ច​ខាងលើ​ក៏បាន​ប៉ះគ្នា​ជាមួយ​រថយន្ត ម៉ាក ឡិច​ស៊ិ​សព​ណ៌​ស្ក​ពាក់​ស្លាក​លេខ ព្រះសីហនុ  2A 3215 បើកបរ​ដោយ​ឈ្មោះ វ៉ង យឹ​ក​យី​ង ភេទ​ប្រុស ២៨​ឆ្នាំ មាន​ទីលំនៅ ក្រុង​សៀម​រាម ខេត្តសៀមរាប បង្ក​ឱ្យ​ម៉ូតូ​និង​រថយន្ត​ខូចខាត​មធ្យម៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់