adverise with khmeread 3

Conjuring 2 រឿង​រន្ធត់​បែប​អប្បិយ​ជំនឿ​លក់​សំបុត្រ​ដាច់​ជាងគេ​គ្រាន់តែ​ដាក់​បញ្ចាំង​សប្តាហ៍​ដំបូង​

    ​ភាពយន្ត​បែប​រន្ធត់ "The Conjuring 2" បាន​ហក់​មកកាន់​កំពូល​តារាង​នៃ​ការិយាល័យ​លក់​សំបុត្រ​ជា​លើកដំបូង​របស់ខ្លួន នេះ​បើ​យោងតាម​ការប៉ាន់ស្មានរ​បស់​ឧស្សាហកម្ម​ភាពយន្ត​អាមេរិក​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​    ​ខ្សែភាពយន្ត​បែប​អប្បិយ​ជំនឿ​លាយឡំ​នឹង​ភាពរន្ធត់​នេះ​ដែល​ចូលរួម​សម្តែង​ដោយ Patrick Wilson និង Vera Farmiga ដែលជា​តួអង្គ​ប្តី​ប្រពន្ធ​ស្វែងរក​ការពិត​មួយ​ដែល​វិទ្យាសាស្ត្រ​មិនអាច​ធ្វើការ​បកស្រាយ​បាន ទទួលបាន​ប្រាក់ចំណូល​ដល់​ទៅ ៤០,៤​លាន​ដុល្លារ​នា​ចុង​សប្តាហ៍​នៃ​ការបើក​សម្ពោធ​ដំបូង​របស់ខ្លួន ដែល​ស្ទើរតែ​នឹង​អាច​បំបែក​ប្រាក់ចំណូល​នៃ​ខ្សែភាពយន្ត​ដើម​របស់ខ្លួន​ដែល​អាច​រកប្រាក់​សរុប​បាន​ត្រឹម ៤១,៩​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៣​។​

​    ​ភាពជោគជ័យ​មួយ​នេះ តាម​ពីក្រោយ​នៃ​ការខកចិត្ត​របស់​ខ្សែភាពយន្ត​ដែលមាន​ការរំពឹង​ខ្ពស់​កាលពី​ថ្មីៗ​នេះ រួមមាន រឿង "Alice Through the Looking Glass" និង រឿង "Teenage Mutant Ninja Turtles: Out of the Shadows" ដែល​គេ​មើលឃើញថា​មិនល្អ​ដូច​ការរំពឹងទុក​៕

adverise with khmeread
ប្រភព៖ Relaxnews

មតិយោបល់