adverise with khmeread Exo

EXO បំបែកឯកទគ្គកម្មចាស់របស់ខ្លួន សម្រាប់ការលក់អាល់ប៊ុមបានច្រើនបំផុតនៅសប្តាហ៍ទី១

          ក្រុម​ចម្រៀងកូរ៉េ EXO បាន​បន្ថែម​ស្ថិតិ​ថ្មីទៀត​នៅ​លើ​ជោគជ័យ​របស់​ខ្លួន​។

          តាមតារាងចាត់ថ្នាក់ Hanteo Chart ក្រុម​ចម្រៀងនេះ​បង្កើត​បាន​ស្ថិតិ​ថ្មី​ក្នុង​ការ​លក់​អាល់ប៊ុម​បាន​ច្រើន​បំផុត​មិន​ធ្លាប់មាននៅ​សប្តាហ៍​ទី​១​ បន្ទាប់ពីចេញ​ផ្សាយ។

          យោងតាម​ទិន្នន័យ​កាល​ពី​ថ្ងៃទី​១១​ខែ​មិថុនា អាល់ប៊ុម​ពេញ​លេញ​ទី​៣​របស់​ក្រុម EXO ដែល​មាន​ចំណងជើងថា​ “EX`ACT” លក់​បាន​រហូត​ដល់​ជាង​៤៥០.០០០​បន្ទះ​ នៅក្នុង​រយៈ​ពេល​បីថ្ងៃ​ ចាប់តាំងពី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៩​ខែ​មិថុនា។

          កន្លងទៅអាល់បុម​ខ្នាតតូច​ “Sing For You” ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥​នោះ ធ្លាប់សាងឯកទគ្គកម្ម​​អាល់ប៊ុម​លក់​ដាច់​បំផុត​នៅ​សប្តាហ៍​ទី​១​ ដោយលក់​អស់​២៧០.០០០​បន្ទះ។

          បច្ចុប្បន្ន​ ក្រុម​ចម្រៀង EXO ជា​ប់ជា​ក្រុម​ចម្រៀង​ដែល​លក់​អាល់ប៊ុម​ច្រើន​បំផុត​នៅ​លើ​តារាងចាត់ថ្នាក់។ ស្របពេល​ជាមួយគ្នា​នោះដែរ ក្រុម​ចម្រៀង EXO កំពុង​ឃោសនា​បទចម្រៀង​ថ្មី “Monster” និងបទ “Lucky One” ៕

 

adverise with khmeread
ប្រភព៖ Soompi

មតិយោបល់