adverise with khmeread 20160608 waves reuters

ដា​ណឺ​ម៉ាក​ត្រៀម​ទាញ​ថាមពលអគ្គីសនី​ពី​រលក​សមុទ្រ​

​    ​ជាច្រើន​ទស្សវត្ស​ន៍​ទៅហើយ ក្រុមហ៊ុន​ដា​ណឺ​ម៉ាក Wavestar បានធ្វើការ​សាកល្បង​ម៉ាស៊ីន​មួយ​ដើម្បី​ប្ដូរ​ពី​កម្លាំង​រលក​ទឹក​ទៅជា​ថាមពល​អគ្គិសនី​។ ហើយ​វា​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ទឹកប្រាក់​ដ៏​ច្រើន​ពី​ការលក់​ថាមពល​អគ្គិសនី​នេះ​។​

​    ​តើ​ម៉ាស៊ីន​នេះ​ដំណើរការ​យ៉ាងដូចម្ដេច​?

​    ​ពេល​រលក​អណ្ដែត​ចុះឡើង​ពីក្រោម​ម៉ាស៊ីន​នោះ ម៉ាស៊ីន​បំលាស់​ទី​តាមរយៈ​រលក​ទឹក ធ្វើឱ្យ​ម៉ាស៊ីនភ្លើងរ​ង្កិ​ល​បង្កើតបានជា​ថាមពល​អគ្គិសនី​។​

​    ​ម៉ាស៊ីនភ្លើង​ដើរ​ដោយ​រលក​ទឹក​នេះ​អាច​ផ្ទុក​ថាមពល​បាន ១​មេ​ហ្គា​វ៉ា​ត់​។ ហើយ​គោលដៅ​នៃ​ម៉ាស៊ីន​នេះ​នឹង​ដំឡើង​កន្លែង​ផ្ទុក​ឱ្យបាន​ច្រើន​រហូតដល់ ៦ មេ​ហ្គា​វ៉ា​ត់ ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី​ចំនួន ៤.០០០ ផ្ទះ​។​

​    ​ហើយ​ម៉ាស៊ីន​នេះ​មាន​ដំឡើង​កង្ហារ​មួយ ដើម្បី​បង្កើនល្បឿន​ទាញយក​ថាមពល​អគ្គិសនី​ផងដែរ​៕

ប្រភព៖ Asianone

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់