អ្នកប្រដាល់ក្បាច់គុនចម្រុះមួយរូបត្រូវបានប្រទះឃើញថាបាត់បង់ជីវិតនៅក្នុងផ្ទះល្វែងមួយក្នុងទីក្រុង Dallas ដោយត្រូវបានគេរាយការណ៍ថានេះគឺជាការបាញ់សម្លាប់ខ្លួនឯងខណៈកំពុងលេងកាំភ្លើងរ៉ូឡូរបស់រុស្ស៊ី។
អ្នកប្រដាល់ "MMA" ឈ្មោះ Ivan 'JP' Cole វ័យ ២៥ឆ្នាំ ដែលមានឈ្មោះពិតថា Ivan Robert-Earnest Cole ត្រូវបានគេប្រទះឃើញដេកស្លាប់នៅឯក្នុងផ្ទះល្វែងមួយកន្លែងស្ថិតក្នុងប្លុក ១៣៧០០ នៃតំបន់ Montfort Drive កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍កន្លងទៅ។
យោងតាមសេចក្តីរាយការណ៍របស់កាសែត Dallas Bugle បានឱ្យដឹងថា ក្រុមមន្ត្រីប៉ូលិសបានបញ្ជាក់ថាស្នូរកាំភ្លើងត្រូវបានបន្លឺឡើងនាវេលាម៉ោង ៧:៣១នាទីព្រឹកថ្ងៃសៅរ៍ចេញពីផ្ទះល្វែងរបស់ Ivan។
ភរិយាឈ្មោះ Kymberli ដែលទើបប្រារព្ធខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំបានបញ្ជាក់ថា ប្តីរបស់គាត់ស្លាប់អំឡុងពេល "លេងកាំភ្លើង" ហើយគាត់ស្មានគ្រាប់ខុសក៏បណ្តាលឱ្យស្លាប់បែបនេះតែម្តង៕
