adverise with khmeread 0

​តើ Ibrahimovic អាចជួយ​ស៊ុយអែត​យកឈ្នះ​សាធារណរដ្ឋ​អៀរ​ឡង់​ក្នុងការ​ប្រកួត​បើកឆាក​ពូ​ល E បានទេ​ក្នុង​រាត្រី​នេះ​?

​    ​ការប្រកួត​បើកឆាក​សម្រាប់​ស៊ុយអែត​នៅវេលា​ម៉ោង ១១ យប់​នេះ គេ​នឹង​ឃើញ​មាន​វត្តមាន​របស់​កីឡាករ Ibrahimovic នៅ​ទីក្រុង​ប៉ារីស​ជា​លើកដំបូង​បន្ទាប់ពី​កុងត្រា​របស់គាត់​ផុត​នៅ​ក្លឹប PSG កាលពីមុន​។ គេ​ដឹង​ហើយ​ថា Ibrahimovic បាន​បញ្ជា​ក្រុម PSG បាន​យ៉ាង​ល្អ ប៉ុន្តែ​មាន​សំណួរ​មួយ​ចោទ​សួរថា តើ​គាត់​អាច​បញ្ជា​កីឡាករ​ជើងចាស់ Källström និង Marcus Berg នៅក្នុង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​បានដែរ​ឬទេ​? ជាមួយ​កីឡាករ​មានបទពិសោធន៍​នៅ​ក្លឹប​ធំៗ​គួបផ្សំ​ជាមួយនឹង​កីឡាករ​ជំនាន់​ថ្មី​ខ្លាំងៗ​ដូចជា Guidetti ជាដើម ប្រទេស​ស៊ុយអែត​រំពឹងថា នឹង​ដើរតួនាទី​សំខាន់​ក្នុង​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ នេះ​។ ទោះយ៉ាងណា ពួកគេ​ត្រូវការ​ជ័យជម្នះ​លើ​សាធារណរដ្ឋ​អៀរ​ឡង់​ជាមុនសិន​។ ចំពោះ​សាធារណៈរដ្ឋ​អៀរ​ឡង់​វិញ ពួកគេ​មាន​កីឡាករ​សម្បូរ​បទពិសោធ​ន៍​ដែល​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ Premier League និង Championship របស់​អង់គ្លេស ហើយ​ពួកគេ​ពឹងផ្អែក​ចម្បង​ទៅលើ​ប្រធាន​ក្រុម​ជើងចាស់​កីឡាករ Robbie Keane ដើម្បី​ដើម្បី​ដឹកនាំ​ពួកគេ​ទៅរក​ជោគជ័យ​។

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​យប់​នេះ​
​    ​- ស៊ុយអែត​បានបញ្ចប់​ការប្រកួត​កម្តៅ​សាច់ដុំ​យ៉ាង​អស្ចារ្យ​ជាមួយ​ជ័យជម្នះ ៣-០ លើ​ជម្រើសជាតិ​វែ​ល​ដែល​កំពុង​ឡើង​ជើង​។​
​    ​- សាធារណៈរដ្ឋ​អៀរ​ឡង់​ចាញ់​ក្រោម​ថ្វី​ជើង​បេឡា​រូស ២-១ នៅ​ការប្រកួត​មិត្តភាព​អន្តរជាតិ​។​
​    ​- ស៊ុយអែត​ត្រូវបាន​គេ​បំបាក់​តែ ២ លើក​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត ១០ លើកចុងក្រោយ​។​
​    ​- សាធារណៈរដ្ឋ​អៀរ​ឡង់​ទទួលបាន​ជ័យជម្នះ​តែ ២ ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត ៦ លើក​ជាមួយ​គូប្រកួត​ខ្លាំងៗ​។​

​    ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​សាធារណរដ្ឋ​អៀរ​ឡង់​មិនមាន​ភាព​ស្ថិតស្ថេរ​ទេ ដូច្នេះ​គេ​ពិបាក​នឹង​ឃើញ​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ដោយ​ពួកគេ​ខ្លាំងណាស់​។ ចំណែកឯ​ស៊ុយអែត​វិញ ពួកគេ​មាន​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក Ibrahimovic ដូច្នេះ​ការប្រកួត​នៅ​ទឹកដី Stade de France ក្នុង​រាត្រី​នេះ ស៊ុយអែត​អាច​ទទួល​ជ័យជម្នះ​ដ៏​ប្រផិតប្រផើយ​។

​    ​* ប្រទេស​ស៊ុយអែត​
​    ​អ្នកចាំទី​៖ Andreas Isaksson (Kasimpasa), Robin Olsen (Copenhagen), Patrik Carlgren (AIK)

​    ​ខ្សែការពារ​៖ Ludwig Augustinsson (Copenhagen), Erik Johansson (Copenhagen), Pontus Jansson (Torino), Victor Lindelof (Benfica) Andreas Granqvist (Krasnodar), Mikael Lustig (Celtic), Martin Olsson (Norwich)

​    ​ខ្សែបម្រើ​៖ Jimmy Durmaz (Olympiakos), Albin Ekdal (Hamburg), Oscar Hiljemark (Palermo), Sebastian Larsson (Sunderland), Pontus Wernbloom (CSKA Moscow), Erkan Zengin (Trabzonspor), Oscar Lewicki (Malmo), Emil Forsberg (Leipzig), Kim Kallstrom (Grasshoppers)

​    ​ខ្សែប្រយុទ្ធ​៖ Marcus Berg (Panathinaikos), John Guidetti (Celta Vigo), Zlatan Ibrahimovic (Paris), Emir Kujovic (Norrkoping)

​    ​* សាធារណៈរដ្ឋ​អៀរ​ឡង់​
​    ​អ្នកចាំទី​៖ Shay Given (Stoke), Darren Randolph (West Ham), Keiren Westwood (Sheffield Wednesday)

​    ​ខ្សែការពារ​៖ Seamus Coleman (Everton), Cyrus Christie (Derby), Ciaran Clark (Aston Villa), Richard Keogh (Derby), John O'Shea (Sunderland), Shane Duffy (Blackburn), Stephen Ward (Burnley)

​    ​ខ្សែបម្រើ​៖ Aiden McGeady (Sheffield Wednesday), James McClean (West Brom), Glenn Whelan (Stoke), James McCarthy (Everton), Jeff Hendrick (Derby), David Meyler (Hull), Stephen Quinn (Reading), Wes Hoolahan (Norwich), Robbie Brady (Norwich), Jonathan Walters (Stoke)

​    ​ខ្សែប្រយុទ្ធ​៖ Robbie Keane (LA Galaxy), Shane Long (Southampton), Daryl Murphy (Ipswich)៕

adverise with khmeread

មតិយោបល់