adverise with khmeread  89934573 ccbe542b 591c 46f7 8c67 b34feef23f2a

ដំណើរ​ផ្សងព្រេង​ជិះទូក​ដ៏​ផ្អែមល្ហែម​របស់​មេមាន់​និង​បុរស​ម្នាក់​ជុំវិញ​ពិភពលោក ចុងក្រោយ​នឹងធ្វើ​ឱ្យ​អ្នក​ស្រក់ទឹកមាត់​!

    ​ពីរ​ឆ្នាំ​នៅលើ​សមុទ្រ​បាន​ជំរុញ​ទំនាក់ទំនង​ជិតស្និទ្ធ​មួយ​រវាង​អ្នក​ជិះទូក​ពីររូប ដែល​ពួកគេ​ឆ្លងកាត់​ពិភពលោក​ទាំង​អាកាសធាតុ​ក្ដៅ​និង​ត្រជាក់​ជាមួយគ្នា​។​

​    ​ម្នាក់​ជា​បុរស​អាយុ ២៤ ឆ្នាំ និង​ម្នាក់ទៀត​ជា​មេមាន់​។ លោក Guirec Soudee អាយុ ២៤ ឆ្នាំ ជា​មនុស្ស​ម្នាក់​ដែល​ធ្វើការ​ខ្លាំង​ទូក​របស់គាត់​។​

​    ​Monique គឺជា​មេមាន់ ដែល​ចំណាយពេល​ជាច្រើន​ខែ​ឆ្នាំ​មើល​ទេសភាព​ពីលើ​ទូក​និង​ភ្ញាស់​ពង​។​

​    ​Guirec មកពី​ទីក្រុង Brittany ប្រទេស​បារាំង បានចាប់ផ្ដើម​ធ្វើដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​ជាមួយនឹង Monique ក្នុង​ខែឧសភា ឆ្នាំ ២០១៤ មកម្ល៉េះ​។​

​    ​ក្នុង​ដំណើរ​កម្សាន្ត​លោក Guirec ដំបូង​ឡើយ​ជ្រើស​រើសយក​សត្វ​ឆ្មា​ដើម្បី​ធ្វើដំណើរ ប៉ុន្ដែ​ដោយ​គិតថា​មិន​ទំនង គាត់​ក៏បាន​ជ្រើសរើស​សត្វ​មាន់​វិញ​។ មាន់​អាចបង្កើត​ពង​និង​ងាយស្រួល​ចិញ្ចឹម​។ តែ​មនុស្ស​បាន​ប្រាប់​គាត់​ថា​វា​មិនមាន​ប្រសិទ្ធភាព​ទេ ព្រោះ​មេមាន់​នឹង​កើត​ស្រេ្ត​ស៍ ហើយ​និង​មិនបង្កើត​ពង​នោះទេ​។​

​    ​អ្វីៗ​ដំណើរការ​ធម្មតា មេមាន់​នោះ​ក៏​អាចបង្កើត​ពង​បាន​។ ក្នុង​ដំណើរ​កម្សាន្ត​នោះ​លោក​និង​មេមាន់​បានធ្វើ​ការឆ្លងកាត់​ព្យុះភ្លៀង ត្រជាក់​ក្ដៅ​ជាមួយនឹង​គ្នា​។​

​    ​ប៉ុន្ដែ​ដំណើរ​កម្សាន្ត​ត្រូវបាន​បញ្ចប់​ជាមួយនឹង​មេមាន់​នេះ​ត្រូវបាន​យកមក​អាំង​ស៊ី​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់