adverise with khmeread 0

តើ​t​ជើង​ថ្មី​របស់​ឆែក​អាច​ទប់​ជើងចាស់​របស់​អេ​ស្ប៉ា​ញ​បានទេ​ក្នុង​រាត្រី​នេះ​?

​    ​ជើងឯក​យូរ៉ូ​ពីរលើក​ជាប់​គ្នា​នឹង​វិល​ត្រឡប់មក​សមរភូមិ​បាល់ទាត់​វិញ​ហើយ​នា​វេលា​ម៉ោង ៨ យប់​នេះ​។ កាលពី​ពីរ​ឆ្នាំមុន អេ​ស្ប៉ា​ញ​បាន​ខ្ចាយ​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ដ៏​អាម៉ាស់​នៅក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ប៉ុន្តែ​ក្នុងថ្ងៃនេះ​ពួកគេ​នឹង​ស្តារ​មុខមាត់​ឡើងវិញ​នៅ​យូរ៉ូ ២០១៦ នេះ​។ អ្វី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ គ្រូបង្វឹក​លោក Vicente Del Bosque នៅតែ​ដឹក​នាំគោ​ជល់​អេ​ស្ប៉ា​ញ​ដដែល ហើយ​គាត់​នៅតែ​ជឿទុកចិត្ត​លើ​កីឡាករ​មានបទពិសោធន៍​ចាស់ៗ​ដូចជា Casillas, Ramos, Piqué, Busquets និង Iniesta ជាដើម​។ អេ​ស្ប៉ា​ញ​ក៏មាន​កីឡាករ​ក្មេងៗ​មាន​សមត្ថភាព​ជាច្រើន​ទៀត​ដែល​បូក​បញ្ចូល​ខ្សែប្រយុទ្ធ​វ័យក្មេង​កំពុង​ឡើង​ជើង Alvaro Morata​។ ស្របពេល​នេះដែរ សាធារណៈរដ្ឋ​ឆែក​មាន​កីឡាករ​ថ្មីៗ​ស្ទើរ​ទាំងស្រុង​នៅ​ក្រុម ដូច្នេះ​តើ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដែលមាន​កីឡាករ​សម្បូរ​បទពិសោធ​ន៍ អាច​ដណ្តើមយក​បី​ពិន្ទុ​ពី​ក្រុម​ជម្រើសជាតិ​ក្មេងៗ​របស់​ឆែក​នៅក្នុង​ពូ​ល D បាន​ដែរឬទេ​ក្នុង​រាត្រី​នេះ​?

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​យប់​នេះ​
​    ​- ឆែក​បាន​ចាញ់​ការប្រកួត​មិត្តភាព​ក្រោម​ថ្វី​ជើង​កូរ៉េខាងត្បូង ២-១ ដែលជា​ក្រុម​ដែល​អេ​ស្ប៉ា​ញ​បាន​បំបាក់ ៦-១។
​    ​- អេ​ស្ប៉ា​ញ​បានបង្ហាញ​ការរៀបចំ​ក្រុម​បាន​យ៉ាង​ល្អ​ដោយ​ឈ្នះ​ការប្រកួត​ចំនួន ៩ លើក​ក្នុងចំណោម ១០ លើក​។
​    ​- ប្រកួត​មិត្តភាព​ចុងក្រោយ​របស់​អេ​ស្ប៉ា​ញ​គេ​ឃើញថា ពួកគេ​បាន​ចាញ់​ហ្ស​ក​ហ្សី ១-០ ដែល​បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​មានការ​ព្រួយបារម្ភ ប៉ុន្តែ​បើ​ក្រឡេកមើល​ឱ្យបាន​ច្បាស់ អេ​ស្ប៉ា​ញ​លេង​បាល់​បែប​ខ្ចិ​ល​និង​មិន​ចង់​ឈ្នះ​ការប្រកួត​។​

​    ​សាធារណៈរដ្ឋ​ឆែក​កំពុង​បង្កើន​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​បន្តិច​ម្តងៗ ប៉ុន្តែ​ពួកគេ​មិនមាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​ប្រជែង​ជាមួយ​ប្រទេស​ខ្លាំងៗ​ផ្សេងទៀត​នៅ​យូរ៉ូ​ទេ​។ ចំណែកឯ​អេ​ស្ប៉ា​ញ​វិញ ពួកគេ​មាន​ទាំង​ថាមពល​និង​កីឡាករ​ជើងចាស់​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍ ដូច្នេះ ៣ ពិន្ទុ​សម្រាប់​អេ​ស្ប៉ា​មិន​ពិបាក​រក​ទេ​។​

​    ​* សាធារណៈរដ្ឋ​ឆែក​
​    ​អ្នកចាំទី​៖ Petr Cech (Arsenal), Tomas Vaclik (Basle), Tomas Koubek (Slovan Liberec)

​    ​ខ្សែការពារ​៖ Theodor Gebre Selassie (Werder Bremen), Roman Hubnik (Viktoria Pilsen), Pavel Kaderabek (Hoffenheim), Michal Kadlec (Fenerbahce), David Limbersky (Viktoria Pilsen), Daniel Pudil (Sheffield Wednesday), Marek Suchy (Basle), Tomas Sivok (Bursaspor)

​    ​ខ្សែបម្រើ​៖ Vladimir Darida (Hertha Berlin), Borek Dockal (Sparta Prague), Jiri Skalak (Brighton) Daniel Kolar (Viktoria Pilsen), Ladislav Krejci (Sparta Prague), David Pavelka (Kasimpasa), Jaroslav Plasil (Bordeaux), Tomas Rosicky (Arsenal), Josef Sural (Sparta Prague)

​    ​ខ្សែប្រយុទ្ធ​៖ David Lafata (Sparta Prague), Tomas Necid (Burkaspor), Milan Skoda (Slavia Prague)

​    ​* ប្រទេស​អេ​ស្ប៉ា​ញ​
​    ​អ្នកចាំទី​៖ Iker Casillas (Porto), David de Gea (Manchester United), Sergio Rico (Sevilla)

​    ​ខ្សែការពារ​៖ Sergio Ramos (Real Madrid), Gerard Pique (Barcelona), Hector Bellerin (Arsenal), Jordi Alba (Barcelona), Marc Bartra (Barcelona), Cesar Azpilicueta (Chelsea), Mikel San Jose (Athletic Bilbao), Juanfran (Atletico Madrid)

​    ​ខ្សែបម្រើ​៖ Bruno (Villarreal), Sergio Busquets (Barcelona), Koke (Atletico Madrid), Thiago (Bayern Munich), Andres Iniesta (Barcelona), David Silva (Manchester City), Pedro (Chelsea), Cesc Fabregas (Chelsea)

​    ​ខ្សែប្រយុទ្ធ​៖ Aritz Aduriz (Athletic Bilbao), Nolito (Celta Vigo), Alvaro Morata (Juventus), Lucas Vasquez (Real Madrid)៕

adverise with khmeread

មតិយោបល់